មនុស្ស​ ៣នាក់ស្លាប់​ និងរបួស​ ៥នាក់ក្នុងការផ្ទុះនៅរោងចក្រផលិតគ្រាប់រំសេវ ប្រទេសរុស្ស៉ី

18-10-2025 20:59

(មូស្គូ)៖ អភិបាលតំបន់ លោក Radiy Khabirov បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សចំនួន ៣នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមួយ នៅឯរោងចក្រផលិតគ្រាប់រំសេវ Avangard ក្នុងទីក្រុង Sterlitamak តំបន់ Bashkortostan របស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ ២០២៥។

លោក Khabirov និយាយថា អ្នកជំនាញកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ ហេីយមិនមែនបណ្តាលមកពីការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនឡេីយ។ ក្រុមសេវាសង្គ្រោះបន្ទាន់និយាយថា ពួកគេបានបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលប្រេីពេលអស់មួួយយប់ នៅរោងចក្រ Sterlitamak នោះហេីយ។

Avangard ជារោងចក្រផលិតគ្រឿងផ្ទុះ និងគ្រាប់រំសេវ។​ ចាប់តាំងពីឆ្នាំ ២០២២ រោងចក្រនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនឧស្សាហកម្មរដ្ឋរុស្ស៉ី Rostec៕