* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះមហាក្សត្រីថៃ សិរីគិត ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃ យាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា (Video inside)

25-10-2025 08:04

(បាងកក)៖ យោងតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃបានឲ្យដឹងថា ព្រះមាតារបស់ព្រះមហាក្សត្រថៃ ព្រះនាម សិរីគិត ព្រះមហាក្សត្រី បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នេះបើយោងតាមសាររព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។

ព្រះមហាក្សត្រី Sirikit បានបាត់ព្រះភក្រ្តចេញពីក្រសែភ្នែកសាធារណជន ចាប់តាំងពីទ្រង់បានទទួលរងជំងឺស្រ្តូក ឬដាច់សរសៃឈាមខួរក្បាល កាលពីឆ្នាំ២០១២មកម្ល៉េះ។ បើតាមសេចក្តីប្រកាសខាងលើរបស់ព្រះរាជវាំងថៃ ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រហូតទីបំផុតធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង កាលពីម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital។

សូមជំរាបថា ព្រះស្វាមីរបស់ទ្រង់ គឺអតីតព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej ដែលជាស្តេចថៃគ្រងរាជ្យយូរបំផុត រយៈពេលសរុប៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៤៦។ បុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit និងព្រះបាទ Bhumibol គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន ព្រះបាទ Maha Vajiralongkorn បានឡើងសោយរាជ្យ បន្ទាប់ពីព្រះបាទ Bhumibol បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦។ ព្រះបាទ Maha Vajiralongkorn បានព្រះរាជអនុញ្ញាតឱ្យសមាជិកសៃរាជរង្ស និងអ្នកបម្រើការក្នុងព្រះរាជវាំងទាំងអស់ កាន់ទុក្ខរយៈពេលសរុប១ឆ្នាំ គិតចាប់តាំងពីថ្ងៃសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit៕