* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្រ្តីជប៉ុនថ្មី ប្តេជ្ញាជំរុញទំនាក់ទំនងអាមេរិកឱ្យដល់កម្រិតថ្មីមួយ ជាមួយលោក ត្រាំ (Video inside)

25-10-2025 09:15

(តូក្យូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi បានប្តេជ្ញាថា នឹងលើកកម្ពស់ចំណងទាក់ទងអាមេរិក ឱ្យដល់កម្រិតថ្មីមួយ ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ​។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

លោកស្រី​ Takaichi ដែលជានាយករដ្ឋមន្រ្តីស្រ្តីដំបូងបំផុតរប

ស់ប្រទេសជប៉ុន បានធ្វើការប្តេជ្ញាដូចខាងលើ អំឡុងការថ្លែងសារ​ជាលើកទីមួយនៅក្នុងសភា ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បាននិយាយផងដែរថា ការចំណាយ២ភាគរយនៃ GPD ទៅលើវិស័យការពារជាតិ នឹងត្រូវធ្វើឡើងក្នុងឆ្នាំសារពើពន្ធ២០២៥-២០២៦នេះតែម្តង ដែលលឿន​ជាងគោលដៅកន្លងមករបស់រដ្ឋាភិបាល ២ឆ្នាំ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi គឺ ៣ថ្ងៃមុនពេលលោក ត្រាំ ដែលចង់ឱ្យបណ្តាសម្ព័ន្ធរបស់អាមេរិក បង្កើនការចំណាយរបស់ពួកគេទៅលើយោធា នឹងត្រូវមកកាន់ប្រទេសជប៉ុន អំឡុងដំណើរទស្សនកិច្ចរបស់លោកនៅតំបន់អាស៉ី ក្នុងនោះរួមមានទាំង​កិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯប្រទេសកូរ៉េខាងត្បូង៕