* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីអាមេរិក ថាជំនួបត្រាំ-គីម គឺមិនមានក្នុងកាលវិភាគសម្រាប់ដំណើរទស្សនកិច្ចនៅអាស៉ីទេ (Video inside)

25-10-2025 10:47

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនមានកាលវិភាគត្រូវជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលស្ថិតនៅប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយឡើយ ក្រោយមានការសង្ស័យ អំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរ អំឡុងទស្សនកិច្ចរបស់លោក ត្រាំ មកកាន់តំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។

មន្រ្តីខាងលើ បាននិយាយយ៉ាងដូច្នេះថា «ប្រាកដណាស់ លោកប្រធានាធិបតី (ត្រាំ) បានបង្ហាញឆន្ទៈជួបជាមួយលោក គីម ជុងអ៊ុន នាពេលអនាគត ប៉ុន្តែវាមិនស្ថិតក្នុងកាលវិភាគ សម្រា់បដំណើរបំពេញទស្សនកិច្ចនេះទេ»។ ការបង្ហើបបែបនេះ គឺបន្ទាប់ពីក្នុងថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បាននិយាយថា រូបលោកជឿជាក់ថា វាមានឱកាសច្រើនគួរសម ដែលលោក ត្រាំ នឹង​ជួបលោក គីម អំឡុងទស្សនកិច្ចនៅឧបទ្វីបកូរ៉េ នាសប្តាហ៍ក្រោយ។ លោក ត្រាំ នឹងទៅដល់កូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC)។

គួរបញ្ជាក់ថា លោក ត្រាំ និងលោក គីម ធ្លាប់ជួបមុខគ្នាសរុប៣លើក កាលពីអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ គឺចន្លោះឆ្នាំ​២០១៧-២០២១ ដោយជំនួបលើកចុងក្រោយរបស់មេដឹកនាំទាំងពីរ គឺត្រូវបានធ្វើឡើងនៅតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីឆ្នាំ២០១៩៕