* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រុស្ស៉ី អះអាងពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បង្ខំឱ្យបិទអាកាសយានដ្ឋានជុំវិញទីក្រុងមូស្គូ (Video inside)

27-10-2025 08:49

(មូស្គូ)៖ អាជ្ញាធររុស្ស៉ី បាននិយាយនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលានេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ការវាយប្រហារកំណត់គោលដៅមកទីក្រុងមូស្គូ ដែលបានបង្ខំឱ្យអាកាសយានដ្ឋានចំនួនពីរនៃទីក្រុង ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងថា រយៈពេល ៥ម៉ោង រាប់ចាប់ពីមុនម៉ោង ១០យប់ថ្ងៃអាទិត្យ (ម៉ោងនៅមូស្គូ) អង្គភាពការពារជាតិរុស្ស៉ី បានបាញ់ទម្លាក់ដ្រូនចំនួន ២៨ គ្រឿង។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលរុស្ស៉ី Rosaviatsiya និយាយថា អាកាសយានដ្ឋានធំ Domodedovo និងអាកាសយានដ្ឋាន Zhukovsky តូចមួយទៀត ត្រូវបានបិទដើម្បីធានាសុវត្ថិភាពផ្លូវអាកាស ដោយចាប់ផ្តើមនៅម៉ោងជិត ១១យប់ថ្ងៃដដែល។

គួរបញ្ជាក់ថា រុស្ស៉ី កម្របង្ហាញពីទំហំពេញលេញនៃការខូចខាត ដោយការវាយប្រហាររបស់អ៊ុយក្រែន នៅក្នុងទឹកដីរបស់ខ្លួនណាស់ លុះត្រាតែមានជាប់ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ ភ្លាមៗនេះ មិនទាន់មានការអត្ថាធិប្បាយពីអ៊ុយក្រែនទេ៕