* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧទ្ធម្ភាគចក្រ១គ្រឿង និងយន្តហោះចម្បាំង១គ្រឿងរបស់យោធាអាមេរិក ធ្លាក់នៅសមុទ្រចិនខាងត្បូង (Video inside)

27-10-2025 09:38

(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា យន្តហោះចម្បាំង១គ្រឿង និងឧទ្ធម្ភាគចក្រ១គ្រឿង មកពីនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz បានធ្លាក់នៅលើសមុទ្រចិនខាងត្បូង ក្នុងពេលរំលងគ្នា​ត្រឹម៣០នាទី ខណៈមូលហេតុនៃការធ្លាក់យន្តហោះទាំង២គ្រឿង កំពុងស្ថិតក្រោមការស៉ើបអង្កេត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

យោធាអាមេរិក បាននិយាយថា សមាជិកទាំង៣នាក់ នៅលើឧទ្ធម្ភាគចក្រ MH-60R Sea Hawk ត្រូវបានជួយសង្រ្គោះ ខណៈអាកាសយានិកទាំង២នាក់ នៅលើយន្តហោះចម្បាំង F/A-18F Super Hornet បានប្រើប្រព័ន្ធសុវត្ថិភាព ផ្តាច់កៅអីចេញពីយន្តហោះ និងត្រូវបានជួយសង្រ្គោះដូចគ្នា ពោលគឺអ្នកទាំង៥ មានសុវត្ថិភាពទាំងអស់ និងស្ថិតក្នុងស្ថានភាពនឹងនរ។ ឧប្បត្តិហេតុខាងលើ កើតឡើងស្របពេលដែល នាវា Nimitz វិលត្រឡប់មកកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្នុងរដ្ឋវ៉ាស៉ីនតោន ក្រោយត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក១គ្រឿងផ្សេងទៀតគឺ USS Harry S Truman ក៏ធ្លាប់បានជួបឧប្បត្តិហេតុជាបន្តបន្ទាប់ដូចគ្នាដែរ ពេលកំពុងធ្វើប្រតិបត្តិការ នៅមជ្ឈិមបូព៌ា។ តួយ៉ាង កាលពីខែធ្នូ ចុងឆ្នាំមុន នាវាចម្បាំង USS Gettysburg បានច្រឡំបាញ់ធ្លាក់យន្តហោះចម្បាំង F/A-18 មួយគ្រឿង មកពីនាវា Truman។ ក្រោយមក កាលពីខែមេសា ឆ្នាំនេះ យន្តហោះចម្បាំង F/A-18 មួយគ្រឿង ក៏បានរអិលចេញពីលើនាវា Truman ហើយធ្លាក់ចូលក្នុងសមុទ្រ។ ដោយឡែក កាលពីខែឧសភា យន្តហោះ F/A-18 ១គ្រឿងទៀត បានធ្លាក់ចូលទៅក្នុងសមុទ្រដូចគ្នា ពេលព្យាយាមចុះចតប៉ុន្តែខុសបច្ចេកទេស លើនាវាផ្ទុកយន្តហោះចម្បាំង Truman។ យ៉ាងណាមិញ ឧប្បត្តិហេតុទាំងនោះ ពុំបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតទេ៕