* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី ​Takaichi នឹងតែងតាំងលោក ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព (Video inside)

28-10-2025 10:15

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងតែងតាំងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាបេក្ខភាពសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។ នេះជាការប្រកាសរបស់អ្នកនាំពាក្យ សេតវិមានលោកស្រី Karoline Leavitt ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Karoline Leavitt ធ្វើការប្រកាសខាងលើក្នុងសន្និសីទមួយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី២៨ ខែតុលា។ លោកស្រី Takaichi នៅថ្ងៃអង្គារនេះបានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈអ្នកបកប្រែថា «ក្នុងរយៈពេលដ៏ខ្លី ពិភពលោកបានចាប់ផ្ដើមរីករាយនឹងសន្តិភាពជាច្រើន។ ខ្លួនខ្ញុំផ្ទាល់ពិតជាសូមកោតសរសើរ និងស្ញប់ស្ញែងចំពោះអ្នកណាស់ លោកប្រធានាធិបតី (ត្រាំ)»។

គួរបញ្ជាក់ថា លោកស្រី Takaichi បានជួបលោក ដូណាល់ ត្រាំ ក្នុងទីក្រុងតូក្យូនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ។ ក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំង២ ក៏បាន ចុះកិច្ចព្រមព្រៀងផងដែរស្ដីពីការធានាការផ្គត់ផ្គត់រ៉ែកម្រ៕