* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីជប៉ុន ដើម្បីបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូង (Video inside)

29-10-2025 08:34

(តូក្យូ, ជប៉ុន)៖ នៅថ្ងៃពុធ ទី២៩ ខែតុលានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសជប៉ុន ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៉ីហ្វិក (APEC) និងជាទីដែលគេរំពឹងថាអាចមានជំនួបដ៏សំខាន់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ នេះបើយោងតាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្តហោះ Air Force One គ្រោងចុះចតនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង ហើយលោកប្រធានាធិបតី ត្រាំ នឹងបន្តដំណើរទៅកាន់ទីក្រុង Gyeongju សម្រាប់ជំនួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។ ការពិភាក្សាទំនងជាផ្តោតលើបញ្ហាពាណិជ្ជកម្ម ដោយភាគីទាំងពីរនៅតែជាប់គាំង លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចសំខាន់ៗមួយចំនួន។

ទស្សនកិច្ចនេះ ក៏នឹងកំណត់ផងដែរថាតើសហរដ្ឋអាមេរិក និងចិនអាចបញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងធ្វើឱ្យទីផ្សារពិភពលោកច្រួលច្របល់ឬយ៉ាងណា។ តាមក្រុមអ្នកចរចាមកពីប៉េកាំង និងវ៉ាស៉ីនតោន ក្របខ័ណ្ឌមួយត្រូវបានព្រមព្រៀងគ្នាហើយ។ ឥឡូវនេះវាអាស្រ័យលើ លោក ត្រាំ និងលោក ស៉ី យល់ព្រមជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល APEC ដើម្បីចុះហត្ថលេខា។

គួរបញ្ជាក់ថា ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ត្រាំ នៅកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិក គឺជាជើងទីបីនៃដំណើរមកកាន់តំបន់អាស៉ី បន្ទាប់ពីម៉ាឡេស៉ី និងជប៉ុន៕