* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតី ស៉ី ជីនពីង ទៅដល់កូរ៉េខាងត្បូង ដើម្បីបើកកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Video inside)

30-10-2025 08:34

(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីត្រៀមបើកជំនួបកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ស៉ី និងលោក ត្រាំ នឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងបង្អស់ គិតចាប់តាំងពីលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ។ យោងតាមសេតវិមាន កិច្ចប្រជុំទ្វេភាគីនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង១១៖០០នាទីព្រឹក ម៉ោងក្នុងតំបន់។

កាលពីថ្ងៃពុធ ទីក្រុងប៉េកាំង បាននិយាយថា មេដឹកនាំទាំងពីរនឹងជជែកគ្នាស៉ីជម្រៅអំពីបញ្ហាធំៗ ហើយសង្ឃឹមថា នឹងមានលទ្ធផលវិជ្ជមាន ខណៈលោក ត្រាំ ផ្ទាល់រំពឹងថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយជាមួយចិន ក្នុងជំនួបជាមួយលោក ស៉ី។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីខាងលើ លោក ស៉ី នឹងបន្តស្ថិតនៅប្រទេសកូរ៉េខាងត្បូង រហូតដល់ថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ APEC ហើយបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ រីឯលោក ត្រាំ វិញ ត្រូវបានរំពឹងថា នឹងមិននៅចូលរួមកិច្ចប្រជុំកំពូល APEC ទេ ដោយលោកប្រធានាធិបតីអាមេរិក នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចមកកាន់តំបន់អាស៉ី នៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្រោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យ​ចុងសប្តាហ៍កន្លងទៅ៕