* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ស៉ី ប្រាប់លោក ត្រាំ ថា អាមេរិកនិងចិនគួរធ្វើជាដៃគូនិងមិត្ត ហើយរួមគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាកំពូលមហាអំណាច (Video inside)

30-10-2025 10:34

(ប៊ូសាន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុឱកាសជួបមុខគ្នាជាមួយសមភាគីអាមេរិក គឺលោក ដូណាល់ ត្រាំ បានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរ ជារឿយៗមិនចុះសម្រុងនឹងគ្នាក៏ដោយ ពួកគេគួរតែខិតខំព្យាយាម​កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

ស្របពេលជំនួបកំពូលទ្វេភាគី ចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតីចិន បាននិយាយថា «ចិននិងសហរដ្ឋអាមេរិក អាចប្រកៀកស្មាគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាប្រទេសកំពូលមហាអំណាច ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរឹងមាំអស្ចារ្យផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីដើមឆ្នាំនេះ។ វាត្រូវបានគេរំពឹងថា នឹងផ្តោតជាចម្បងលើការដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ របស់ពិភពលោក៕