* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីកូរ៉េខាងត្បូង និងបញ្ចប់ទស្សនកិច្ចនៅអាស៉ី ក្រោយជំនួបកំពូលជាមួយប្រធានាធិបតី ស៉ី ជីនពីង (Video inside)

30-10-2025 11:35

(ប៊ូសាន)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីប្រទេសកូរ៉េខាងត្បូងហើយ ក្រោយបិទបញ្ចប់កិច្ចប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បានធ្វើដំណើរឡើងយន្តហោះ Air Force One ភ្លាមៗតែម្តង បន្ទាប់ពីបើកជំនួបទល់មុខគ្នាជាមួយលោក ស៉ី ជីនពីង ដែលជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ នៅឯទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង។ ជំនួបខាងលើបានប្រព្រឹត្តទៅរយៈពេលប្រមាណជា១០០នាទី ហើយវាបានបិទបញ្ចប់ ដោយពុំទាន់មានការអត្ថាធិប្បាយជាសាធារណៈនៅឡើយ ជុំវិញថាតើមានសម្រេចបានវឌ្ឍនភាពដែរឬអត់ ពាក់ព័ន្ធបញ្ហាវិវាទពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។

គួរបញ្ជាក់ថា តាមរយៈការចាកចេញពីប្រទេសកូរ៉េខាងត្បូង គឺលោក ត្រាំ បិទបញ្ចប់ជាស្ថាពរនូវដំណើរបំពេញទស្សនកិច្ចរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅតំបន់អាស៉ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយរួមមានទាំងការធ្វើទស្សនកិច្ចនៅម៉ាឡេស៉ី និងជប៉ុន។ ដោយឡែក ក្រោយជំនួបកំពូលជាមួយលោក ត្រាំ លោក ស៉ី ជីនពីង​ នឹងបន្តស្ថិតនៅកូរ៉េខាងត្បូង ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ហើយបំពេញទស្សនកិច្ចផ្លូវរដ្ឋ៕