* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចំនួនអ្នកស្លាប់កើនដល់៤៤នាក់ ក្រោយបណ្តាប្រទេសដីកោះនៅសមុទ្រ Caribbean រងការវាយប្រហារពីព្យុះហឺរិខិន Melissa (Video inside)

31-10-2025 09:55

(ឡាហាវ៉ាន់)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា តួលេខអ្នកស្លាប់ដោយសារព្យុះហឺរីខិន Melissa បានបន្តកើនដល់៤៤នាក់ បន្ទាប់ពីវាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសដីកោះ នៃតំបន់សមុទ្រ Caribbean ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីព័ត៌មាននៃប្រទេសហ្សាម៉ាអ៉ីក បានប្រាប់ថា ក្នុងប្រទេសរបស់ខ្លួន តួលេខអ្នកស្លាប់គឺយ៉ាងហោច១៩នាក់ ប៉ុន្តែអាជ្ញាធរកំពុង​បន្តកិច្ចប្រឹងប្រែងរុករកនិងជួយសង្រ្គោះ។ ព្យុះ Melissa ជាដំបូង បានបោកបក់មកដល់ភាគនិរតីប្រទេសហ្សាម៉ាអ៉ីក កាលពីថ្ងៃអង្គារ ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិត៥ ដែលជាកម្រិតខ្ពស់បំផុត។ រីឯប្រទេសហៃទី ដែលមិនត្រូវបានព្យុះ Melissa វាយប្រហារចំផ្ទាល់​ក៏ដោយនោះ បានរាយការណ៍ពីមនុស្សស្លាប់យ៉ាងហោច២៥នាក់។

គួរបញ្ជាក់ថា ព្យុះហឺរីខិន Melissa ក៏បានវាយប្រហារលើភាគខាងកើតប្រទេសគុយបាផងដែរ ជាទីដែលមនុស្សប្រមាណ៧៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅរកកន្លែងសុវត្ថិភាព ប៉ុន្តែមិនទាន់ឃើញមាន សេចក្តីរាយការណ៍ថា មានអ្នកបាត់បង់ជីវិតនៅឡើយទេ។ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ព្យុះ Melissa បានថយចុះថាមពលមកនៅកម្រិត Category 1។ បើតាមការវាយតម្លៃជាបឋម ទំហំនៃការបំផ្លិចបំផ្លាញនិងការខាតបង់សេដ្ឋកិច្ច បង្កឡើងដោយព្យុះហឺរីខិននេះ នៅតំបន់សមុទ្រ Caribbean គឺគិតជាទឹកប្រាក់ចន្លោះ ៤៨-៥២ពាន់លានដុល្លារ៕