* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ស៉ី ជីនពីង អញ្ជើញមេដឹកនាំកាណាដា ទៅបំពេញទស្សនកិច្ចប្រទេសចិន អំឡុងជំនួបលើកដំបូងក្នុងរយៈពេល៨ឆ្នាំ

31-10-2025 16:13

(ប៊ូសាន, កូរ៉េខាងត្បូង)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មេដឹកនាំចិន និងកាណាដា បានបើកកិច្ចពិភាក្សាលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំ នាថ្ងៃសុក្រ ទី៣១ ខែតុលានេះ ដោយលោក ស៉ី ជីនពីង បានជួបនាយករដ្ឋមន្រ្តី លោក Mark Carney ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទំនាក់ទំនងកាណាដាជាមួយចិន គឺជាទំនាក់ទំនងដ៏ដុនដាបមួយ ធៀបនឹងប្រទេសលោកខាងលិចដទៃទៀត ជាពិសេសចាប់តាំងពី​ឆ្នាំ២០១៨មក ប៉ុន្តែប្រទេសទាំងពីរ នាពេលនេះកំពុងទទួលរងផលប៉ះពាល់ធ្ងន់ដូចគ្នា ពីសង្រ្គាមពន្ធគយអាមេរិក ទោះបីលោក ស៉ី ទើបតែមានកិច្ចព្រមព្រៀងជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចប្រជុំទ្វេភាគី កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។

កាណាដា ស្ថិតក្នុងចំណោមប្រទេសផលិតប្រេងកាណូឡាកំពូលៗរបស់ពិភពលោក ដែលជាដំណាំប្រេងត្រូវបានប្រើ សម្រាប់ផលិតប្រេងចម្អិនអាហារ ចំណីសត្វ និងប្រេងឥន្ធនៈជីវម៉ាស៊ូត។ កាលពីខែកក្កដា លោក Carney បានប្រកាសដាក់ពន្ធបន្ថែម ២៥ភាគរយលើការនាំចូលដែកថែបរបស់ចិន។ នៅខែបន្ទាប់ ទីក្រុងប៉េកាំង បានដាក់ពន្ធគយបណ្តោះអាសន្នចំនួន ៧៥.៨ ភាគរយលើការនាំចូលកាណូឡារបស់កាណាដា៕