* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ដើម្បីជជែកអំពីកងទ័ពអាមេរិក (Video inside)

03-11-2025 09:04

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចពិភាក្សាដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំង ប្រធានបទពាក់ព័ន្ធនឹងគោលបំណងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការកែប្រែតួនាទីរបស់កងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង នៅចំពោះមុខការប្រែប្រួលបរិយាកាសសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Pete Hegseth គ្រោងនឹងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំ (SCM) នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាកិច្ចប្រជុំកម្រិតខ្ពស់មួយដែលអាមេរិក និងកូរ៉េខាងត្បូងនឹងពិភាក្សាពីសម្ព័ន្ធភាពយោធារបស់ប្រទេសទាំង២ និងការការពារកូរ៉េខាងត្បូងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ លោក Hegseth ក៏គ្រោងនឹង ធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ DMZ ផងដែរ។

តាមក្រសួងការពារជាតិកូរ៉េខាងត្បូង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back និងលោក Hegseth នឹងពិភាក្សាគ្នាអំពីការត្រៀមលក្ខណៈរួមគ្នាទប់ទល់នឹងកូរ៉េខាងជើង ក៏ដូចជា កិច្ចសហប្រតិបត្តិការស្ដីពីសន្តិសុខក្នុងតំបន់ សាយប័រ និងប្រព័ន្ធខែលប្រឆាំងមីស៊ីល។ ក្រសួងបន្ថែមថាប្រមុខការពារជាតិទាំង២ ក៏ត្រូវបានរំពឹងដែរថានឹងជជែកគ្នាពីផែនការលើការឆ្លើយតបទៅនឹង ការប្រែប្រួលបរិយាកាសសន្តិសុខ និងការគំរាមកំហែងទាំងឡាយ តាមយៈការអភិវឌ្ឍសម្ព័ន្ធភាពរវាងប្រទេសទាំង២។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការកែប្រែតួនាទីកងទ័ពអាមេរិកជាង ២៨៥០០នាក់ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង ឱ្យកាន់តែមានភាពបត់បែនជាងមុន ជាមួយការចោលក្រសែភ្នែក ទៅរកការថែរក្សាតុល្យភាពអំណាចក្នុងតំបន់អាស៊ី នៅចំពោះមុខការកើនឡើងសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់៕