* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ សម្លាប់មនុស្សយ៉ាងហោច ៧នាក់ នៅអាហ្វហ្កានីស្ថាន (Video inside)

03-11-2025 10:13

(កាប៊ុល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅក្បែរទីក្រុង Mazar-e Sharif ស្ថិតនៅភាគខាងជើងនៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និង១៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី​២៨គីឡូម៉ែត្រ និងស្ថិតនៅក្បែរទីក្រុង Mazar-e Sharif ដែលមានប្រជាជនរស់នៅជាង ៥២៣ ០០០នាក់។

គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន ជារឿយៗតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដី ដោយសារតែប្រទេសនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរចំណុចប្រសព្វនៃទ្វីបអឺរ៉ាស៊ី និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលងាយ ប្រឈមនឹងការរញ្ជួយដី។ កាលពីឆ្នាំ២០១៥ គ្រោះរញ្ជួយដីមួយបានវាយប្រហារលើភាគឦសានអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្សជាច្រើនរយនាក់នៅអាហ្វហ្កានីស្ថាន និងនៅក្បែរភាគខាងជើងនៃប្រទេស ប៉ាគីស្ថាន។ កាលពីឆ្នាំ២០២៣វិញ មនុស្សយ៉ាងហោច ១០០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដី នៅអាហ្វហ្កានីស្ថាន៕