* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហូឡង់ នឹងប្រគល់រូបចម្លាក់បុរាណអាយុកាល ៣ ៥០០ឆ្នាំ ទៅឱ្យអេហ្ស៉ីបវិញ (Video inside)

03-11-2025 11:05

(អាស្ទែរដាំ)៖ នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof បាននិយាយថា រូបចម្លាក់អាយុកាល ៣ ៥០០ឆ្នាំនឹងត្រូវប្រគល់ទៅឱ្យអេហ្ស៉ីបវិញ នៅពេលលោកបានជួបប្រធានាធិបតីអេហ្ស៉ីប Abdel Fattah al-Sisi កាលពីថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបចម្លាក់បុរាណតំណាងមន្ត្រីថ្នាក់ខ្ពស់ម្នាក់ ក្នុងរជ្ជកាល Pharaoh នៃព្រះចៅ Thutmose ទី៣ ឆ្នាំ ១៤៧៩-១៤២៥ មុនគ.ស ត្រូវបានគេជឿជាក់ថាមានអ្នកលួចយក និងនាំចេញខុសច្បាប់ ទំនងជាអំឡុងពេលមានភាពចលាចលនិទាឃរដូវអារ៉ាប់ឆ្នាំ ២០១១ មុនពេលបង្ហាញខ្លួនក្នុងសាលពិពណ៌សិល្បៈអន្តរជាតិ។

លោក Schoof បញ្ជាក់ថា «វត្ថុបុរាណវប្បធម៌ប្រវត្តិសាស្ត្រនេះ ត្រូវបានយកមកពីសាលពិព័រណ៍ Maastricht ក្នុងឆ្នាំ ២០២២ បន្ទាប់ពីជនអណាមិករាយការណ៍ប្រាប់អាជ្ញារអំពីប្រភពដើម។ តាមការស៊ើបអង្កេតរបស់ប៉ូលិសហូឡង់ និងមន្រ្តីអធិការកិច្ចបេតិកភណ្ឌវប្បធម៌ រូបចម្លាក់នេះត្រូវបានប្លន់ និងយកចេញពីអេហ្ស៉ីបដោយខុសច្បាប់ ហើយ​ឈ្មួញ​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់មកវិញ​» ក្រោយ​ការ​សាកសួរ។

រដ្ឋាភិបាលហូឡង់ នឹងធ្វើការប្រគល់ទៅឯកអគ្គរដ្ឋទូតអេហ្ស៉ីបប្រចាំហូឡង់ នាចុងឆ្នាំនេះ៕