* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទឹកជំនន់នៅតំបន់ Papua ឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ១៥នាក់បាត់ខ្លួន ដែលភាគច្រើនជាកុមារ

03-11-2025 18:58

(ហ្សាការតា)៖ មន្ត្រីក្នុងតំបន់ម្នាក់បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ១៥នាក់ ដែលភាគច្រើនជាកុមារ បានបាត់ខ្លួនហើយទំនងជាបានស្លាប់ បន្ទាប់ពីគ្រោះទឹកជំនន់ និងការបាក់ដីបានវាយប្រហារតំបន់ Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ក្រោយមានភ្លៀងធ្លាក់ខ្លាំង។

ស្នងការនគរបាលតំបន់ Nduga លោក Alfredo Rumbiak បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ ១៣នាក់គឺជាកុមារដែលមានអាយុចន្លោះពី ៨ ទៅ ១៧ឆ្នាំ។ លោកបានឱ្យដឹងថា កុមារទាំងនោះកំពុងធ្វើដំណើរត្រឡប់មកផ្ទះវិញ បន្ទាប់ពីលេងបាល់ទះ ហើយបានព្យាយាមឆ្លងកាត់ទន្លេមួយ ខណៈពេលដែលគ្រោះទឹកជំនន់បានកើតឡើង។

កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងតែជួបប្រទះឧបសគ្គ ដោយសារតែស្ថានភាពភូមិសាស្ត្រពិបាកធ្វើដំណើរ ដែលជាតំបន់ភ្នំ។ លើសពីនេះទៅទៀត តំបន់នោះត្រូវបានចាត់ថ្នាក់ជា «តំបន់ក្រហម» ផ្នែកសន្តិសុខ ដែលធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះកាន់តែមានភាពស្មុគស្មាញ។

គួរបញ្ជាក់ថា តំបន់ Papua តែងតែមានអសន្តិសុខ ដោយសារក្រុមផ្តាច់ខ្លួនបានធ្វើការតស៊ូដើម្បីឯករាជ្យ ចាប់តាំងពីតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៊ីកាលពីឆ្នាំ១៩៦៩។ លោក Rumbiak បានបញ្ជាក់ថា ទីតាំងដែលកើតមានការបាក់ដីនេះ គឺស្ថិតនៅក្នុងតំបន់តែមួយ ដែលក្រុមផ្តាច់ខ្លួនធ្លាប់បានសម្លាប់កម្មករជាច្រើននាក់ក្នុងឆ្នាំ២០១៨៕