* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មនុស្សយ៉ាងហោច៣នាក់ស្លាប់ និង៤នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកលើភ្នំ នៅប្រទេសនេប៉ាល់ (Video inside)

04-11-2025 10:43

(កដ្ឋមណ្ឌូ)៖ អាជ្ញាធរនេប៉ាល់ បានឱ្យដឹងថា មនុស្សយ៉ាងហោច៣នាក់បានស្លាប់ និង៤នាក់បានបាត់ខ្លួន បន្ទាប់ពីផ្ទាំងទឹកកក បានរអិលបាក់ចំលើជំរំក្រុមអ្នកឡើងភ្នំ នៅភាគខាងកើតប្រទេសនេប៉ាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

មន្រ្តីប៉ូលិសជាន់ខ្ពស់នេប៉ាល់មួយរូប បានប្រាប់ថា ការររអិលបាក់ផ្ទាំងទឹកកកបានវាយប្រហារ ជំរំអ្នកឡើងភ្នំមួយក្រុមមានគ្នា១២នាក់ នៅលើភ្នំ Yalung Ri ដែលមានកម្ពស់៥៦៣០ម៉ែត្រ និងស្ថិតក្នុងជួរភ្នំហិម៉ាល័យ កាលពីវេលាព្រឹកថ្ងៃចន្ទ។ យោងតាមមន្រ្តីប៉ូលិសដដែល ក្នុងចំណោមអ្នកស្លាប់ទាំង៣នាក់ គឺ២នាក់ជាជនជាតិនេប៉ាល់ និងម្នាក់ទៀតជាជនបរទេស ហើយអ្នកបាត់ខ្លួន គឺជាជនបរទេសដូចគ្នា។ យ៉ាងណាមិញ សញ្ជាតិនៃជនបរទេសទាំងនោះ គឺមិនត្រូវបានបញ្ជាក់ឡើយ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត បាននាំគ្នារាយការណ៍ថា មនុស្សរហូតដល់៧នាក់បានស្លាប់ ក្នុងហេតុការណ៍នោះ ហើយជនជាតិអាមេរិក អ៉ីតាលី និងកាណាដា ស្ថិតក្នុងចំណោមអ្នកស្លាប់។

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ ដែលជាកន្លែងមានកំពូលភ្នំខ្ពស់ៗបំផុតចំនួន៨ ក្នុងចំណោម១០របស់ពិភពលោក ក្នុងនោះរួមមានទាំងភ្នំ Everest តែងតែស្វាគមន៍អ្នកឡើងភ្នំរាប់រយនាក់ ជារៀងរាល់ឆ្នាំ។ កាលពីសប្តាហ៍មុន ព្យុះស៉ីក្លូន Montha បានបង្កឱ្យ​មានភ្លៀងធ្លាក់និងព្រិលធ្លាក់ខ្លាំង នៅពាសពេញនេប៉ាល់ ជាហេតុនាំឱ្យអ្នកឡើងភ្នំនិងអ្នកទេសចរ ត្រូវជាប់ខ្លួនទៅណាមិនរួច នៅតាមច្រកផ្លូវឡើងភ្នំដែលពេញនិយម លើជួរភ្នំហិម៉ាល័យ។ រីឯកាលពីថ្ងៃចន្ទ ក្រុមមន្រ្តីទេសចរ បានឱ្យដឹងថា អ្នកឡើងភ្នំជនជាតិអ៉ីតាលី២នាក់ ក៏បានបាត់ខ្លួនផងដែរ ពេលព្យាយាមឡើងកំពូលភ្នំដាច់ស្រយាលមួយកន្លែង នៅភាគខាងលិចនេប៉ាល់៕