* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតប្រមុខរដ្ឋកូរ៉េខាងជើង លោក Kim Yong Nam ទទួលមរណភាព នៅអាយុ៩៧ឆ្នាំ

04-11-2025 11:53

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃអង្គារនេះ បានរាយការណ៍ថា លោក Kim Yong Nam អតីតប្រធានសភាកូរ៉េខាងជើង ដែលបានបម្រើជាប្រមុខរដ្ឋអស់រយៈពេលជាង២០ឆ្នាំ បានទទួលមរណភាពក្នុងវ័យ៩៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

KCNA បាននិយាយថា លោក Kim Yong Nam បានទទួលមរណភាព ដោយសារខូចសរីរាង្គចម្រុះ ហើយមេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះការបាត់បង់រូបលោក។ កាលពីឆ្នាំ២០១៨ លោក Kim Yong Nam ធ្លាប់បានដឹកនាំគណៈប្រតិភូកូរ៉េខាងជើង ចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅឯទីក្រុង Pyeongchang នៃប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ លោក Kim Yong Nam បានកាន់តួនាទីជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍​នៃសភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង ជាតួនាទីមួយផ្តល់ឱ្យរូបលោកនូវឋានៈជា ប្រមុខរដ្ឋ។ យ៉ាងណាមិញ ឋានៈប្រមុខរដ្ឋនេះ គឺគ្រាន់តែជានិមិត្តរូប​ប៉ុណ្ណោះ ដោយអំណាចធំពិតប្រាកដ គឺស្ថិតនៅលើមេដឹកនាំដូចជាលោក គីម ជុងអ៉ីល ដែលបានទទួលមរណភាព កាលពីឆ្នាំ២០១១ ហើយនិងកូនប្រុសរបស់លោក គឺលោក គីម ជុងអ៊ុន៕