* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជប៉ុន ដាក់ពង្រាយទាហានទៅបង្ក្រាបការវាយប្រហារពីសំំណាក់សត្វខ្លាឃ្មុំ (Video inside)

05-11-2025 14:01

(Reuters)៖ យោធាជប៉ុន នៅថ្ងៃពុធ ទី៥ ខែវិច្ឆិកា បានដាក់ពង្រាយទាហានទៅកាន់តំបន់ភ្នំភាគខាងជើងនៃប្រទេស ដើម្បីជួយចាប់សត្វខ្លាឃ្មុំ បន្ទាប់ពីមានសំណើបន្ទាន់មួយពីក្រុមមន្ត្រីមូលដ្ឋានដែល កំពុងជួបការលំបាកក្នុងការដោះស្រាយការវាយប្រហារជាបន្តបន្ទាប់ពីសត្វខ្លាឃ្មុំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រតិបត្តិការចាប់សត្វខ្លាឃ្មុំបានចាប់ផ្ដើមធ្វើឡើងនៅក្នុងទីក្រុង Kazuno ជាទីដែលអ្នកស្រុករស់នៅទីនោះត្រូវបានជូនដំណឹងជាច្រើនសប្ដាហ៍មកហើយ ឱ្យចៀសវាងការធ្វើដំណើរចូលក្បែរតំបន់ព្រៃភ្នំ និងត្រូវស្នាក់នៅក្នុងផ្ទះពីព្រោះអាចមានសត្វខ្លាឃ្មុំចូលទៅក្បែរផ្ទះរបស់ពួកគេដើម្បីរកចំណី។ តាមក្រសួងបរិស្ថានជប៉ុន មានករណីវាយប្រហារដោយសត្វខ្លាឃ្មុំជាង ១០០លើកបានកើតឡើងនៅទូទាំង ប្រទេសជប៉ុន ចាប់តាំងពីខែមេសា ឆ្នាំ២០២៥មក និងមានមនុស្ស១២នាក់បានស្លាប់។ ២ភាគ៣នៃអ្នកស្លាប់ត្រូវបានរាយការណ៍នៅក្នុងខេត្ត Akita ជាទីដែលទីក្រុង Kazuno ស្ថិតនៅ។

ប្រឈមនឹងការកើនឡើងការប្រទះឃើញសត្វខ្លាឃ្មុំដល់ទៅ៦ដងក្នុងឆ្នាំនេះ ឬស្មើ៨០០០លើក ក្រុមមន្ត្រីនៅក្នុងខេត្ត Akita បានស្នើឱ្យសុំការគាំទ្រពីកងកម្លាំងស្វ័យការពារជប៉ុនកាលពីសប្ដាហ៍មុន។ រថយន្ដដឹកកងទ័ព រថយន្ត jeeps ជាច្រើនគ្រឿង និងទាហានរាប់សិបនាក់ បានប្រមូលផ្ដុំគ្នានៅព្រឹកថ្ងៃពុធនេះ ក្នុងទីក្រុង Kazuno។ ទាហានទាំងនេះនឹងជួយគាំទ្រដល់ការដឹកជញ្ជូន ដំឡើង និងតាមឃ្លាំមើលការដាក់អន្ទាក់ចាប់សត្វខ្លាឃ្មុំ ប៉ុន្តែការសម្លាប់សត្វខ្លាឃ្មុំមួយចំនួននឹងត្រូវប្រគល់តួនាទីទៅឱ្យក្រុមអ្នកប្រមាញ់៕