* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្យុះ Kalmaegi បង្កការបំផ្លិចបំផ្លាញនៅវៀតណាម ខណៈអ្នកស្លាប់នៅហ្វីលីពីនកើនដល់ជិត ២០០នាក់ (Video inside)

07-11-2025 09:48

(ហាណូយ)៖ អាជ្ញាធរនៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីព្យុះដ៏កំណាច មួយនេះវាយប្រហារលើហ្វីលីពីនសម្លាប់មនុស្សយ៉ាងហោច ១៨៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះ Kalmaegi បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យដើមឈើជាច្រើនដើមរលំ ផ្ទះមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុននឹងព្យុះនេះថមថយចុះ ឥទ្ធិពល។ អាជ្ញាធរវៀតណាមបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងដែលអាចធ្វើ​ឱ្យកម្ពស់ទឹកហក់ឡើង ២០០មីលីម៉ែត្រ តាមបណ្ដាខេត្តសិ្ថតនៅភាគកណ្ដាលនៃប្រទេសរាប់ចាប់ពី ខេត្ត Thanh Hoa រហូតដល់ខេត្ត Quang Tri។

គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះ Kalmaegi នៅហ្វីលីពីនកើនឡើង ក្រុមមន្ត្រីហ្វីលីពីនក៏បានឱ្យដឹងដែរថាមនុស្ស១៣៥នាក់បានបាត់ខ្លួន និង៩៦នាក់រងរបួស។ ចំណែក នៅវៀតណាមវិញ អាជ្ញាធរមិនទាន់បញ្ជាក់ពីតួលេខអ្នកស្លាប់ ឬរបួសជាផ្លូវការនៅឡើយទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ នៅក្នុងខេត្ត Dak Lak ដោយសារផ្ទះបាក់រលំ ហើយរដ្ឋាភិបាលទីក្រុងហាណូយបានដាក់ពង្រាយទាហាន ២៦៨ ០០០នាក់ ឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ក៏ដូចជាព្រមានពីហានិភ័យនៃគ្រោះទឹកជំនន់៕