* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហ្វីលីពីន ជម្លៀសប្រជាជន ១០០ ០០០នាក់ ខណៈព្យុះ Fung-wong កើនឥទ្ធិពលទៅជាព្យុះស៊ុបភើទីហ្វុង (Video inside)

09-11-2025 09:56

(Reuters)៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនជាង ១០០ ០០០នាក់ នៅទូទាំងតំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេស ខណៈព្យុះ Fung-wong នៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានបង្កើនឥទ្ធិពលក្លាយទៅជាព្យុះស៊ុបភើទីហ្វុងដែលត្រូវបានព្យាករថានឹងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏កំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសអាសន្នត្រូវបានធ្វើឡើងនៅតាមផ្នែកជាច្រើននៃប្រទេសហ្វីលីពីន ជាមួយការប្រកាសអាសន្នកម្រិតទី៥ ជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតត្រូវបានដាក់ចេញ នៅកោះ Luzon ក្នុងនោះរួមមានទាំងទីក្រុង Catanduanes ក៏ដូចជានៅតាមបណ្ដោយឆ្នេរនៃទីក្រុង Camarines Norte និងទីក្រុង Camarines Sur ខណៈតំបន់រដ្ឋធានីម៉ានីល និងតំបន់នៅជុំវិញត្រូវបានប្រកាសអាសន្នកម្រិតទី៣។

ព្យុះ Fung-wong ត្រូវបានព្យាករថាអាចនឹងបក់បោកក្នុងល្បឿនខ្យល់អតិបរមាដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងបក់បោកដល់លើដីគោកនៃខេត្ត Aurora នៃកោះ Luzon នៅយប់ថ្ងៃអាទិត្យនេះ ស្របពេលផ្នែកជាច្រើននៃតំបន់ Eastern Visayas បានប្រឈមនឹងការដាច់ចរន្តអគ្គិសនីរួចទៅហើយ។ បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន ជើងហោះហើរនៅក្នុងស្រុក និងអន្តរជាតិចំនួន ៣០០ក៏ត្រូវបានលុបចោលផងដែរ។

គួរបញ្ជាក់ថា Fung-wong បានបក់បោកសំដៅទៅរកហ្វីលីពីន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះរងការវាយប្រហារពីព្យុះ Kalmaegi ដែលបានសម្លាប់មនុស្ស ២០៤នាក់ និងបន្សល់ទុកការបំផ្លិចបំផ្លាញនៅវៀតណាមជាទីដែលមនុស្ស ៥នាក់បានស្លាប់។ ហ្វីលីពីនជាប្រទេសមួយតែងតែរងគ្រោះ ជាញឹកញាប់ដោយសារព្យុះដោយមានព្យុះយ៉ាងហោច ២០ វាយប្រហារលើប្រទេសនេះក្នុងមួយឆ្នាំៗ៕