* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្លាប់ម្នាក់ ១០នាក់ត្រូវបានជួយសង្រ្គោះ ក្នុងហេតុការណ៍លិចទូកដឹកជនភៀសខ្លួន នៅព្រំដែនម៉ាឡេស៊ី-ថៃ (Video inside)

09-11-2025 14:09

(គូឡាឡាំពួ)៖ អាជ្ញាធរដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថាមនុស្សរាប់រយនាក់បានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានលិចនៅក្បែរ

ព្រំដែនថៃ-ម៉ាឡេស៊ី ខណៈមនុស្ស១០នាក់នៅរស់រានមានជីវិត និងម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអាជា្ញធរដែនសមុទ្រប្រចាំរដ្ឋ Kedah និង Perlis នៃភាគខាងជើងម៉ាឡេស៊ី ជនរងគ្រោះជាច្រើននាក់ទៀតទំនងជានឹងត្រូវបានរកឃើញនៅឯសមុទ្រ ៣ថ្ងៃបន្ទាប់ពីទូកខាងលើបានលិច។ ទូកនេះបានចាកចេញដំណើរពីទីក្រុង Buthidaung ប្រទេសមីយ៉ាន់ម៉ាដោយមានផ្ទុកមនុស្សជាង៩០នាក់។ នៅក្នុងចំណោមអ្នកនៅរស់រានមានជីវិតដែលត្រូវបានជួយសង្រ្គោះនៅឯដែនទឹក នៃទីប្រជុំកោះ Langkawi គឺជាបុរសជនជាតិមីយ៉ាន់ម៉ា៣នាក់ បុរសជាជនជាតិរ៉ូហ៊ីងយ៉ា ២នាក់ និងបុរសបង់ក្លាដែសម្នាក់ ហើយសាកសពមនុស្សម្នាក់ដែលត្រូវបានស្រង់ចេញពីសមុទ្រ ជាស្ត្រីរ៉ូហ៊ីងយ៉ាម្នាក់។

គួរបញ្ជាក់ថា ដំបូងឡើយក្រុមមនុស្សដែលមានបំណងធ្វើដំណើរចូលទៅក្នុងប្រទេសម៉ាឡេស៊ី បានជិះនៅលើនាវាធំមួយ តែនៅពេលធ្វើដំណើរជិតដល់ព្រំដែន ពួកគេត្រូវបានប្រាប់ឱ្យចង់ទៅជិះ លើទូកតូចៗចំនួន៣គ្រឿងវិញ ដែលទូកមួយគ្រឿងផ្ទុកមនុស្សជាង១០០នាក់ដើម្បីគេចពីអាជ្ញាធរ។ ចំណែក ទូក២គ្រឿងផ្សេងទៀតដែលមានផ្ទុកមនុស្សប្រហាក់ហែលគ្នានឹងទូកខាងលើដែរ បានបាត់ខ្លួន៕