* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង បើកប្រតិបត្តិការជួយសង្រ្គោះ ក្រោយទូកនេសាទចិនក្រឡាប់លិចបណ្ដាលឱ្យមនុស្ស ៩នាក់បាត់ខ្លួន (Video inside)

10-11-2025 09:37

(សេអ៊ូល)៖ ឆ្មាំសមុទ្ររបស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា បានបើកប្រតិបត្តិការតាមស្វែងរកមួយ បន្ទាប់ពីសេចក្ដីរាយការណ៍ថាមនុស្ស៩នាក់បានបាត់ខ្លួនក្រោយទូកនេសាទចិនមួយគ្រឿងបានលិច នៅឯតំបន់ឆ្នេរភាគខាងលិចនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមមន្ត្រីឆ្មាំសមុទ្រកូរ៉េខាងត្បូងម្នាក់ មនុស្ស១១នាក់ត្រូវបានគេជឿថាស្ថិតនៅលើទូកនេសាទខាងលើដែលត្រូវបានរាយការណ៍ថាបានលិចនៅចម្ងាយ ១៥០គីឡូម៉ែត្រពីឆ្នេរភាគខាងលិចរបស់កូរ៉េខាងត្បូង។

នាវាឆ្មាំសមុទ្រ៤គ្រឿង និងយន្ដហោះ៣គ្រឿង ក្នុងនោះរួមមានឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានដាក់ពង្រាយឱ្យចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន។ មន្ត្រីរូបនេះដដែល បានបន្ថែមថាមនុស្ស២នាក់ ក្នុងចំណោមមនុស្ស១១នាក់នៅលើទូកនេសាទចិនត្រូវបានជួយសង្រ្គោះដោយកប៉ាល់មួយគ្រឿងដែលធ្វើដំណើរឆ្លងកាត់ទីនោះ៕