* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

របបសឹកមីយ៉ាន់ម៉ា អះអាងពីការបំផ្លាញអគារជិត ១៥០ខ្នង ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងបទល្មើសឆបោកតាមអនឡាញ (Video inside)

10-11-2025 10:14

(AFP)៖ យោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បានអះអាងថាខ្លួនបាន និងកំពុងបំផ្លាញអគារជិត១៥០ខ្នង នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅតំបន់ព្រំដែនជាប់ជាមួយថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការធ្វើបច្ចុប្បន្នភាពមួយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា The Global New Light of Myanmar បានរាយការណ៍ថាយោធាមីយ៉ាន់ម៉ាបានរកឃើញអគារ ១៤៨ខ្នង ក្នុងនោះរួមមានអន្តេវាសិកដ្ឋាន អគារមន្ទីរពេទ្យកម្ពស់៤ជាន់ និង KTV កម្ពស់២ជាន់ដែលមានលួចលាក់ធ្វើសកម្មភាពឆបោកតាមអនឡាញ។ «អគារ១០១ខ្នងត្រូវបានបំផ្លាញ និងនៅសល់ ៤៧ខ្នងទៀតកំពុងស្ថិតក្នុងដំណើរការបំផ្លាញ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីខែតុលា យោធាមីយ៉ាន់ម៉ា បានប្រកាសពីការធ្វើប្រតិបត្តិការឆ្មក់បង្រ្កាបមួយលើមជ្ឈមណ្ឌលឆបោកតាមអនឡាញ KK Park ដោយចាប់ខ្លួនមនុស្សជាង ២០០០នាក់ និង១៥០០នាក់ ទៀតបានរត់ចូលទៅក្នុងទឹកដីថៃ៕