* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រទេស​ចិន​ដាក់​ឱ្យ​ប្រើប្រាស់​នាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសចិន ​ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult

10-11-2025 13:18

(ប៉េកាំង)៖ លោក Xi Jinping អញ្ជើញ​ចូលរួមពិធីប្រគល់​ទង់​និង​ដាក់ឱ្យប្រើប្រាស់​ ​ព្រមទាំង​ឡើង​ត្រួតពិនិត្យការ​ងារ​នៅ​លើ​នាវា
ថ្ងៃទី​៥ ខែវិច្ឆិកា ពិធី​ប្រគល់​ទង់​និង​ដាក់​ឱ្យ​ប្រើប្រាប់​ នៃ​នាវាផ្ទុកយន្តហោះដំបូងគេរបស់ប្រទេសចិន​ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult​ ជាឧបករណ៍ដែលអាចឱ្យយន្តហោះបង្កើនល្បឿន​មុនពេលហោះចេញពីនាវា​បាន​ប្រារព្ធធ្វើ​នៅ​កំពង់ផែ​យោធា​មួយ​នៅក្រុង ​Sanya​ ខេត្ត​ Hainan ប្រទេស​ចិន​។​

លោក​ Xi Jinping អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អញ្ជើញចូលរួម​ពិធី​ប្រគល់​ទង់ និង​ដាក់​ឱ្យប្រើប្រាស់​​ ព្រមទាំង​ឡើង​ត្រួតពិនិត្យ​ការងារ​នៅ​លើ​នាវា។
លោក​ Xi ​Jinping បានយកចិត្តទុកដាក់​ជាប់​រហូត​មក​ចំពោះការ​​កសាង​ និងអភិវឌ្ឍន៍​នាវាផ្ទុកយន្តហោះ​របស់​ចិន​​។​

បន្ទាប់​ពី​ពិធី​នេះ ​លោក ​Xi Jinpingបានឡើង​លើ​នាវាផ្ទុក​យន្តហោះ​ Fujian ដើម្បី​ស្តាប់របាយការណ៍​ស្តីពីការកសាងនិងអភិវឌ្ឍន៍ ​នាវាផ្ទុកយន្តហោះ​របស់ប្រទេសចិន​ ព្រមទាំងបានស្វែងយល់ពី​ស្ថានការណ៍​កសាង​សមត្ថភាព​ប្រយុទ្ធ​នៃប្រព័ន្ធនាវាផ្ទុកយន្តហោះ ​និងការកសាង​និង​ប្រើប្រាស់​ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult។

បន្ទាប់មក ​លោក ​Xi Jinping បាន​ឡើង​ទៅ​ប៉ម​នាវាផ្ទុកយន្តហោះ ​Fujian ដើម្បី​ស្វែងយល់ពី​ស្ថានការណ៍​បញ្ជាការ​និង​ប្រតិបត្តិការ​យន្តហោះ​ហោះឡើង និងចុះចត៕