* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម៉ាឡេស៊ី បង្កើនការស្វែងរកទូករ៉ូហ៊ីងយ៉ាដែលបាត់ខ្លួន ខណៈមនុស្សស្លាប់កើនដល់យ៉ាងហោចណាស់ ១១នាក់ (Video inside)

10-11-2025 18:54

(គូឡាឡាំពួ)៖ អាជ្ញាធរសមុទ្រម៉ាឡេស៊ីបានបង្កើនការល្បាតតាមឆ្នេរសមុទ្រអាន់ដាម៉ាន់កាលពីថ្ងៃចន្ទ ដើម្បីស្វែងរកជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលកំពុងបាត់ខ្លួន។ ប៉ូលិសជឿជាក់ថា ពួកគេស្ថិតនៅលើទូកមួយគ្រឿងដែលបានក្រឡាប់លិច និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ស្នងការនគរបាលប្រចាំកោះឡាំងកាវី (Langkawi) លោក ខៃរ៉ល់ អាហ្សា នូរ៉ូដឌីន (Khairul Azhar Nuruddin) បានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានឡើងនាវាមួយឆ្ពោះទៅកាន់ម៉ាឡេស៊ីកាលពីពីរសប្តាហ៍មុន មុនពេលត្រូវបានបំបែកក្រុម ហើយបញ្ជូនទៅកាន់ទូកពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍។

អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា ទូកដែលបានលិចនោះមានមនុស្សប្រហែល ៧០នាក់ ដោយពួកគេបានរកឃើញអ្នករស់រានមានជីវិត ១៣នាក់ និងសាកសព ៧នាក់។ ជោគវាសនានៃទូកមួយគ្រឿងទៀតដែលដឹកអ្នកដំណើរ ២៣០នាក់ នៅមិនទាន់ដឹងនៅឡើយទេ។ ទន្ទឹមនឹងនេះ អាជ្ញាធរនៅប្រទេសថៃដែលនៅជិតខាង បានរកឃើញសាកសពចំនួន ៤នាក់ ដែលក្នុងនោះមានក្មេងស្រីរ៉ូហ៊ីងយ៉ាពីរនាក់។

គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម ត្រូវបានគេធ្វើទុក្ខបុកម្នេញជាយូរមកហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានពលរដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនា។ ពួកគេកំពុងប្រឈមមុខនឹងអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសកំណើតដែលហែកហួរដោយសង្គ្រាម និងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀតនៅក្នុងប្រទេសបង់ក្លាដែស ដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១.៣លាននាក់កំពុងរស់នៅ៕