* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តៃវ៉ាន់ជម្លៀសមនុស្សជាង ៣០០០នាក់ មុនការមកដល់នៃព្យុះ Fung-wong (Video inside)

11-11-2025 08:51

(តៃប៉ិ)៖ តៃវ៉ាន់ នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា បានចេញសារព្រមាន និងជម្លៀសប្រជាជនជាង ៣០០០នាក់ នៅមុនការមកដល់នៃព្យុះទីហ្វុង Fung-wong ដែលបើទោះជាថមថយ ចុះឥទ្ធិពលក៏ពិតមែន តែព្យុះនេះអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងលើតំបន់ភ្នំនៅតាមបណ្ដោយឆ្នេរភាគខាងកើតរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះ Fung-wong ត្រូវបានព្យាករថានឹងបក់បោកដល់តំបន់ដីគោកនៃឆ្នេរភាគនិរតីកោះតៃវ៉ាន់នៅជុំវិញទីក្រុងកំពង់ផែ Kaohsiung នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីវាយប្រហារលើ ហ្វីលីពីនសម្លាប់មនុស្ស៦នាក់។ ព្យុះនេះក៏ត្រូវបានគេរំពឹងដែរថានឹងបក់បោកឆ្លងកាត់ផ្នែកខាងក្រោមនៃកោះតៃវ៉ាន់ ហើយចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកនៅតាមបណ្ដោយឆ្នេរនៃ តំបន់មានប្រជាជនរស់នៅច្រើននៃភាគខាងកើតដូចជាទីក្រុង Taitung និង Hualien។

មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បង្ហោះសារនៅលើទំព័រ Facebook របស់លោកថាប្រជាជនមិនគួរធ្វើដំណើរទៅកាន់តំបន់ភ្នំ ឬទៅតំបន់ឆ្នេរ ឬក៏តំបន់អាចមានគ្រោះថ្នាក់ នោះទេ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា មនុស្ស១៨នាក់ បានស្លាប់ដោយសារទឹកជំនន់ នៅក្នុងទីក្រុង Hualien ដែលបង្កឡើងដោយព្យុះទីហ្វុងមួយ៕