ព្រះមហាក្សត្រអេស្ប៉ាញ យាងទៅចិន ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរបន្ថែមទៀត (Video inside)

11-11-2025 11:03

(ម៉ាឌ្រីដ)៖ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ ព្រះអង្គម្ចាស់ Felipe នឹងចាប់ផ្តើមព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ទៅកាន់ប្រទេសចិន ដោយព្រះមហាក្សត្រអេស្ប៉ាញ ក្នុងរយៈពេល ១៨ឆ្នាំ នាថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ខណៈទីក្រុងម៉ាឌ្រីដ ត្រូវបានគេមើលឃើញថា ជាប្រទេសមួយនៃសហភាពអឺរ៉ុប ដែលបន្តទំនាក់ទំនងដ៏សកម្មជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្រះអង្គម្ចាស់ Felipe អមព្រះរាជដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក Jose Maria Albares រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Carlos Cuerpo រួមទាំងបណ្តាមេក្រុមធុរកិច្ចអេស្ប៉ាញ នឹងចំណាយពេលថ្ងៃអង្គារនៅទីក្រុងឆឹងទូ មុនកិច្ចប្រជុំក្នុងទីក្រុងប៉េកាំង នាថ្ងៃពុធ ជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នាយករដ្ឋមន្ត្រី លោក Li Qiang និងសមាជិកសភាកំពូល លោក Zhao Leji។

ព្រះរាជទស្សនកិច្ចរយៈពេល ៤ថ្ងៃ គឺស្របពេលនឹងខួបលើកទី ២០នៃទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ ដែលនឹងពង្រឹងបន្ថែមពីលើភាពរឹងមាំនៃទំនាក់ទំនងផ្នែកអាជីវកម្ម និងផលប្រយោជន៍នយោបាយជាមួយចិន នៅពេលដែលទំនាក់ទំនងរបស់អេស្ប៉ាញ ជាមួយមហាអំណាចផ្សេងទៀតរបស់ពិភពលោក គឺអាមេរិក កំពុងមានភាពជូរចត់។

យោងតាមទីភ្នាក់ងារពាណិជ្ជកម្មរដ្ឋ ICEX អេស្ប៉ាញបាននាំចូលទំនិញគិតជាទឹកប្រាក់ចំនួន ៥២.៥ពាន់លានដុល្លារ ពីប្រទេសចិនក្នុងឆ្នាំ ២០២៤ ខណៈប្រទេសនេះបាននាំចេញគិតជាទឹកប្រាក់ ៨.៦ពាន់លានដុល្លារ៕