ការស្ទង់មតិរបស់បណ្តាញ CGTN៖ គ្រោងផែនការគោលជាបន្តបន្ទាប់
11-11-2025 16:20
(ប៉េកាំង)៖ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នា ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៤ម៉ឺន៧ពាន់នាក់ មកពីប្រទេសចំនួន៤៦នៅទូទាំងពិភពលោក អ្នកផ្តល់បទសម្ភាសន៍ បានវាយតម្លៃយ៉ាងសកម្មចំពោះបទពិសោធ និងប្រសិទ្ធភាពបែបវិទ្យាសាស្ត្រនៃអភិបាលកិច្ចប្រទេសចិន ហើយមានជំនឿចិត្តកាន់តែខ្ពស់ចំពោះសេដ្ឋកិច្ចចិន។
ក្នុងការស្ទង់មតិរយៈពេលបីឆ្នាំជាប់ៗគ្នា កម្រិតសម្គាល់ឃើញថាប្រទេសចិនជាប្រទេសដ៏ជោគជ័យ មានអត្រាលើសពី ៨៤ភាគរយជាប់រហូត ។ ក្នុងក្នុងស្ទង់មតិស្តីពីការវាយតម្លៃចំពោះប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ចិន និងចំណាប់អារម្មណ៍ល្អ ចំពោះប្រទេសចិនដែលឈរនៅលេខរៀង៣ខាងមុខ គឺ “កែលម្អហេដ្ឋារចនាសម័្ពន្ធ” “ លើកកម្ពស់គុណភាពអប់រំ” និង “លើកកម្ពស់កម្រិតប្រាក់ចំណូល”។
ក្នុងការស្ទង់មតិនៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៩,៨ភាគរយ កោតសរសើរចំពោះប្រសិទ្ធភាពកែលម្អ ហេដ្ឋារចនាសម័្ពន្ធរបស់ចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៨,៨ភាគរយ សម្គាល់ឃើញថា គុណភាពអប់រំរបស់ចិន ទទួលបានការលើកកម្ពស់យ៉ាងលេចធ្លោ។ ៧៣ភាគរយសម្គាល់ឃើញថា ប្រាក់ចំណូលរបស់ប្រជាជនចិន ត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់។
ក្រៅពីនេះ ក្នុងការស្ទង់មតិរយៈពេលបីឆ្នាំជាប់ៗគ្នា ជំនឿចិត្តរបស់អ្នកផ្តល់បទសម្ភាសន៍ចំពោះនិន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិនបានលើកកម្ពស់ជាបន្តបន្ទាប់។ ក្នុងការស្ទង់មតិនៅឆ្នាំ២០២៥ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៥ភាគរយកោតសរសើរ ចំពោះសេដ្ឋកិច្ចចិនថា មានកម្លាំងជាក់ស្តែងខ្លាំង ៨៩,៣ភាគរយកោតសរសើរសេដ្ឋកិច្ចចិន ថាបានរក្សានិន្នាការកំណើនខ្ពស់ ៨៦,៤ភាគរយទទួលស្គាល់យ៉ាងពេញលេញ ចំពោះការរួមចំណែកដ៏សំខាន់របស់សេដ្ឋកិច្ចចិន ចំពោះសេដ្ឋកិច្ចសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន





