លោក Xi Jinping ពន្យល់អំពី «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»

11-11-2025 16:21

(ប៉េកាំង)៖ ក្នុងកិច្ចប្រជុំពេញលើកទីបួន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ លោក Xi Jinping អគ្គលេខាធិការបក្សបានពន្យល់អំពីសភាពការណ៍ពាក់ព័ន្ធនឹង «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន»

ការតាក់តែងផែនការរយៈពេលមធ្យមនិងវែង សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាមធ្យោបាយដ៏សំខាន់មួយនៃអភិបាលកិច្ច របស់បក្សកុម្មុយនីស្តចិន។ ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៤ នឹងបិទបញ្ចប់ក្នុងឆ្នាំនេះ ដូច្នេះត្រូវធ្វើការសិក្សាស្រាវជ្រាវនិងតាក់តែង ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៥។ ការសិក្សាស្រាវជ្រាវនិងតាក់តែងផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំ ទី១៥ឱ្យបានល្អ គឺមានសារសំខាន់ណាស់ ចំពោះការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជានិរន្តរភាពនិងរឹងមាំ ហើយនឹងបង្កើតជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំ ដើម្បីសម្រេចបាននូវសង្គមនិយមទំនើបជាមូលដ្ឋាន។

ការគិតពិចារណាជាទូទៅសម្រាប់ការតាក់តែង «សំណើ» នេះ គឺអនុលោមតាមការរៀបចំចាត់ចែងជា យុទ្ធសាស្ត្ររបស់សមាជបក្សលើកទី២០ ស្តីពីកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លាជាពីរជំហាន និងក្តាប់ជាប់ដំណាក់កាលគន្លឹះ នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ក្នុងដំណើរការសម្រេចបាន នូវសង្គមនិយមទំនើបជាមូលដ្ឋាន វិភាគយ៉ាងស៊ីជម្រៅអំពីសភាពការណ៍ជាតិនិងអន្តរជាតិ ធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងដំណាក់កាលអនុវត្ត និងគ្រោងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥។

«សំណើ» នេះបានក្តាប់ជាប់ពីនិន្នាការអភិវឌ្ឍន៍របស់ប្រទេសចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបានលើកឡើងពីគំនិតជាទូទៅ គោលការណ៍ដ៏សំខាន់ គោលដៅដ៏សំខាន់និងភារកិច្ចជាយុទ្ធសាស្ត្រ ដែលសមស្របនឹងការពិតជាក់ស្តែង និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាជាក់លាក់ឱ្យការងារសម្រេចបាន នូវសង្គមនិយមទំនើបជាមូដល្ឋាន ទទួលបានការវិវឌ្ឍរីកចម្រើនជាលក្ខណៈសម្រេច៕

វិទ្យុមិត្តភាពកម្ពុជាចិន