កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបិទបញ្ចប់នៅក្រុងប៉េកាំង

11-11-2025 16:44

(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ កិច្ចប្រជុំបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់សមុទ្រ សេចក្តីសម្រេចចិត្តអំពីវិសោធនកម្មច្បាប់អង្គការគណៈកម្មការភូមិ ច្បាប់អង្គការគណៈកម្មការក្រុង សេចក្តីសម្រេចចិត្តស្តីពីវិសោធនកម្មច្បាប់សន្តិសុខបណ្តាញអ៊ីនធើណេត និងសេចក្តីសម្រេចចិត្តស្តីពីវិសោធនកម្មច្បាប់ពន្ធដារ ខាងការការពារបរិស្ថាន។

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យលេខ៥៨ ៥៩ ៦០ ៦១ និង៦២ ដើម្បីប្រកាសជាផ្លូវការ ។ កិច្ចប្រជុំបានបោះឆ្នោតតែងតាំងលោក Zhang Shengmin ជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដកតំណែងរបស់លោក He Weidong ពីអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន