ចាប់ដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែង! កិច្ចសន្ទនាស្តីពី «អភិបាលកិច្ចសកលនិងវិបុលភាពរួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក»ធ្វើឡើងនៅក្រុងប៉េកាំង
11-11-2025 16:53
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ កិច្ចសន្ទនាស្តីពី "អភិបាលកិច្ចសកលនិងវិបុលភាពរួមសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក" ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សកលវិទ្យាល័យ Yonsei របស់កូរ៉េខាងត្បូង និងស្ថានីយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង បានធ្វើឡើងនៅក្រុងប៉េកាំងនៅពេលថ្មីៗ កន្លងទៅនេះ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានថ្លែងថា ក្នុងបរិបទគន្លឹះដែលអភិបាលកិច្ចសកលមានភាពរីកចម្រើនយ៉ាងលំបាក ចិនបានបង្កើត “អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” ដែលពិភពលោកយកចិត្តទុកដាក់តាមរយៈការប្រកាន់ខ្ជាប់ តម្រិះប្រាជ្ញាបូព៌ាដែលពិភពលោករួមគ្នា ពុះពារឧបសគ្គ ។ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ដែលទទួលបានការយកចិត្តទុកដាក់ពីពិភពលោក បានដាក់ចេញផែនការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ និងកំណត់ទិសដៅសម្រាប់បន្តជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមុខជានឹងបង្កើតកាលានុវត្តភាពកាន់តែច្រើន សម្រាប់ការអភិវឌ្ឍជានិរន្តរភាពនិងវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាមិនខាន ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយចាប់ដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងនិងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាមួយដៃគូសហប្រតិបត្តិការមកពីប្រទេសនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញា និងកម្លាំងក្នុងការជំរុញអភិបាលកិច្ចសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន





