កិច្ចសន្ទនាសកលស្តីពី «នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម» បានបើកធ្វើនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
11-11-2025 16:55
(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី "នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែក សមិទ្ធផលអភិវឌ្ឍន៍រួម" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅ ទើបបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏សំខាន់មួយទៀត របស់ប្រទេសចិនក្នុងយុគសម័យថ្មី។ កិច្ចប្រជុំពេញអង្គបានប្រកាសយ៉ាងឱឡារិកម្តងទៀត ទៅកាន់ពិភពលោកថា៖ ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះអន្តរជាតិ ប្រកបដោយកម្រិតខ្ពស់និងបង្កើតនិម្មាបនកម្មថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើការជាមួយដៃគូសហប្រតិបត្តិការ ដើម្បីអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមសកលទាំងបួន ក្នុងន័យរួមគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ សម្រាប់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




