* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វៀតណាម រំពឹងថានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ (Video inside)

12-11-2025 10:06

(ហាណូយ)៖ វៀតណាមរំពឹងថានឹងអាចចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ខណៈកិច្ចចរចាជុំថ្មីកំពុងប្រព្រឹត្តទៅក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Bui Thanh Son ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំធុរកិច្ចអាមេរិក-វៀតណាមក្នុងទីក្រុងហាណូយ នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានគូសបញ្ជាក់ដូច្នេះថា «មានតែការជឿទុកចិត្តគ្នាប៉ុណ្ណោះអាចនាំទៅរកកិច្ចសហប្រតិបត្តិការ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះអាចនាំទៅរកភាពរុងរឿង...ហើយវៀតណាមតែ

ងតែខ្នះខ្នែងជំរុញកិច្ចសហប្រតិបត្តិការជាមួយ សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សហរដ្ឋអាមេរិក និងវៀតណាមបានឯកភាពគ្នាថានឹងបង្ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងពេលប៉ុន្មានសប្ដាហ៍ដែលនឹងរក្សាអត្រាពន្ធគយលើទំនិញវៀតណាមនាំចូល ទៅកាន់សហរដ្ឋអាមេរិក ក្នុងកម្រិត ២០ភាគរយ។ ប៉ុន្តែលើកលែងចំពោះផលិតផលមួយចំនួន។ តាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កិច្ចចរចាពាណិជ្ជកម្មជុំថ្មីរវាងប្រទេសទាំង២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា៕