* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្យុះទីហ្វុង Fung-wong បង្កការជន់លិចនៅកោះតៃវ៉ាន់ និងបង្ខំឱ្យមនុស្សសរុបជាង៨០០០នាក់ ត្រូវជម្លៀសខ្លួន (Video inside)

12-11-2025 13:17

(តៃប៉ិ)៖ ឥទ្ធិពលនៃព្យុះទីហ្វុង Fung-wong បានបង្កឱ្យមានការជន់លិចខ្លាំងនៅកោះតៃវ៉ាន់ ជាទីដែលមនុស្សសរុបច្រើនជាង ៨៣០០នាក់ ត្រូវបានជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្យុះ Fung-wong នឹងបោកបក់កាត់ចុងភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃពុធនេះ មុនឆ្ពោះចេញផុតទៅកាន់ផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិក។ វាបានបាត់បង់កម្លាំងថាមពលអស់ច្រើន បន្ទាប់ពីវាយប្រហារលើប្រទេសហ្វីលីពីន ជាទីដែលមនុស្ស២៧នាក់ បានស្លាប់។ ទោះជាបែបនេះក្តី វាបាននាំមកនូវភ្លៀងធ្លាក់ ដែលបង្កជាការលិចលង់យ៉ាងខ្លាំងនៅតៃវ៉ាន់ ដោយផ្ទះសម្បែងជាង១០០០ខ្នង ត្រូវបានជន់លិចនៅក្រុង Suao។ អាជីវកម្មនិងសាលារៀន ត្រូវបានបិទទ្វារនៅតំបន់ភាគច្រើន ដែលស្ថិតនៅភាគខាងត្បូងកោះ។

គួរបញ្ជាក់ដែរថា កាលពីខែកញ្ញា ព្យុះទីហ្វុងដ៏ខ្លាំងមួយឈ្មោះ Ragasa បានបង្កឱ្យមានគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស១៨នាក់ នៅស្រុក Hualien របស់តៃវ៉ាន់៕