អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ប្រកាសពីកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាចំនួន១០ ដែលប្រើសមា្រប់ផ្សព្វផ្សាយពី ការប្រកួតកីឡាជាតិចិនលើកទី១៥

12-11-2025 17:37

(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា សិក្ខាសាលាស្តីពីការផ្សាយបន្តផ្ទាល់ពីការប្រកួតកីឡាតិចិនលើកទី១៥ ដោយបច្ចេកវិទ្យា Ultra HD និងបច្ចេកទេសផ្សព្វផ្សាយចម្រុះ បានបើកធ្វើនៅក្រុង Guangzhou ប្រទេសចិន។ ក្នុងសិក្ខាសាលានេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាសពីកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាចំនួន១០ ដែលប្រើសមា្រប់ផ្សព្វផ្សាយពី ការប្រកួតកីឡាជាតិចិនលើកទី១៥។ ដូចជា៖ បច្ចេកវិទ្យា Ultra HD បញ្ញាសិប្បនិម្មិតជាដើម ដើម្បីផ្តល់ជូនទស្សនិកជន នូវខ្លឹមសារកាន់តែច្រើនចម្រុះបែប ទិដ្ឋភាពអន្តរកម្ម និងបទពិសោធទស្សនាការប្រកួត ដែលមានលក្ខណៈកាន់តែឯកត្តជន។

ក្នុងសិក្ខាសាលានេះ អ្នកជំនាញវិស័យប្រព័ន្ធសារព័ត៌មានមកពីទូទាំងប្រទេសចិន បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ ស្តីពីបច្ចេកវិទ្យាផ្សព្វផ្សាយតាមទម្រង់ Ultra HD និងពហុមេឌា ព្រមទាំងប្រមូលផ្តុំកម្លាំងច្នៃប្រឌិតថ្មីផ្នែកប្រព័ន្ធសារព័ត៌មាន កំណត់ជាក់លាក់ពីទិសដៅអភិវឌ្ឍន៍ខាងបច្ចេកទេស និងជំរុញការបង្កើនគុណភាពនិងប្រសិទ្ធិភាពនៃការផ្សព្វផ្សាយពី ការប្រកួតកីឡាជាតិចិនលើកទី១៥ និងការងារផ្សព្វផ្សាយពហុបែប ដើម្បីធ្វើឱ្យទស្សនិកជនរីករាយជាមួយភាពទាក់ទាញ នៃការប្រកួតកីឡាក្រោមការគាំទ្រពីបច្ចេកវិទ្យា៕

វិទ្យុមិត្តភាពកម្ពុជាចិន