កាណាដា ប្រកាសដាក់ទណ្ឌកម្មលើផលិតកម្មដ្រូន និងថាមពលរបស់រុស្ស៉ី (Video inside)

13-11-2025 11:16

(NIAGARA)៖ រដ្ឋមន្រ្តីការបរទេសកាណដា បានប្រកាសពីទណ្ឌកម្មថ្មីមួយលើរុស្ស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយដាក់គោលដៅលើផលិតកម្មដ្រូន និងថាមពល ក្នុងជំនួបជាមួយសមភាគីអ៊ុយក្រែន នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី G7 ដែលកាណាដាជាម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទណ្ឌកម្មនេះក៏នឹងមានវិសាលភាពលើរចនាសម្ព័ន្ធ ដែលកាណាដានិយាយថាត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារព័ត៌មានវិទ្យាលើអ៊ុយក្រែនផងដែរ រួមទាំងទៅលើកងនាវាចររុស្ស៉ី ដែលត្រូវបានចោទប្រកាន់ថា បានជួយដឹកជញ្ជូនប្រេងនាំចេញរបស់រុស្ស៉ី ប្រឆាំងទណ្ឌកម្មពិភពលោក។ លោកស្រី Anita Anand បានប្រាប់ក្រុមអ្នកយកព័ត៌មាន រួមជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andriy Sybiha យ៉ាងដូច្នេះថា «កាណាដានឹងបន្តធានា មិនឱ្យសកម្មភាពរបស់រុស្ស៉ីដំណើរការបានទៅ ដោយគ្មានការដាក់ទណ្ឌកម្មនោះឡើយ»

តាមលោកស្រី Sybiha កិច្ចពិភាក្សានាថ្ងៃពុធ ផ្តោតលើការពង្រឹងសមត្ថភាពទីក្រុងកៀវ ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយ ខណៈដែលមានការជំរុញឱ្យ G7 ប្រមែប្រមូលការគាំទ្រថែមទៀតសម្រាប់ការផលិតដ្រូន និងការការពារដែនអាកាសអ៊ុយក្រែន៕