* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតី Marcos សន្យាចាប់ខ្លួនជនទាំងឡាយ ពាក់ព័ន្ធអំពើពុករលួយក្នុងគម្រោងការពារគ្រោះទឹកជំនន់ ក្រោយហ្វីលីពីន ទើបរងការវាយប្រហារដោយព្យុះធំៗពីរទៀតបន្តបន្ទាប់គ្នា (Video inside)

13-11-2025 14:35

(ម៉ានីល)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា ជនទាំងឡាយដែលនៅ​ពីក្រោយការប្រព្រឹត្តអំពើពុករលួយ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ នឹងត្រូវចាប់ខ្លួនមុនដំំណាច់ឆ្នាំនេះ បន្ទាប់ពីហ្វីលីពីន ទើបទទួលរងគ្រោះសាជាថ្មី ដោយសារព្យុះទីហ្វុងធំៗចំនួន២ទៀតបន្តបន្ទាប់គ្នា ដែលបានធ្វើឱ្យប្រទេសអាស៊ានមួយនេះ រងការជន់លិចយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ម្ចាស់ក្រុមហ៊ុនសំណង់ មន្រ្តីរដ្ឋាភិបាល និងសមាជិកសភាសរុបជាច្រើនរូប ដែលរួមមានទាំងបងប្អូនជីដូនមួយ របស់លោក Macros ផ្ទាល់ ត្រូវបានចោទប្រកាន់ថា លួចកិបកេងលុយពីមូលនិធិសម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារគ្រោះទឹកជំនន់។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានវាយតម្លៃថា សេដ្ឋកិច្ចរបស់ប្រទេស បានរងការខាតបង់ខ្ទង់២ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដោយសារតែអំពើពុករលួយ ក្នុងគម្រោងទាំងនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា ការកសាងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងមនុស្សភាគច្រើន ដែលមានការជាប់ព័ន្ធក្នុងរឿងអាស្រូវពុករលួយនេះ គឺជិតចប់រួចរាល់ហើយ ហើយពួកគេទាំងនោះ នឹងមានឱកាសនៅប្រារព្ធថ្ងៃបុណ្យគ្រិស្មាស់ទេ ដែលលោកចង់សំដៅលើថ្ងៃទី២៥ ខែធ្នូ។

អំឡុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីខែកក្កដា លោក Marcos បានលើកបញ្ហាខាងលើធ្វើជាប្រធានបទចម្បងបំផុត ខណៈសាធារណជនហ្វីលីពីន បានកើនឡើងកំហឹងជាខ្លាំង ជុំវិញបញ្ហានេះ។ នៅពេលត្រូវបានសាកសួរ ថាតើបងប្អូនជីដូនមួយរបស់លោក គឺលោក Martin Romualdez ដែលមានតួនាទីជាប្រធានរដ្ឋសភាហ្វីលីពីន នឹងត្រូវប្រឈមការចោទប្រកាន់ផ្លូវការដែរឬអត់ លោក ​Marcos បានឆ្លើយតបថា មិនទាន់នោះទេ ព្រោះភស្តុតាងមិនគ្រប់គ្រាន់ ប៉ុន្តែលោកបានបន្ថែមថា នឹងពុំមាននរណាម្នាក់ ត្រូវបានលើកលែងពីការស៉ើបអង្កេតឡើយ។

គួរបញ្ជាក់ថា ហ្វីលីពីន ទើបតែកំពុងស្តារប្រទេសឡើងវិញ ពីការវាយប្រហារដោយព្យុះទីហ្វុង Fung-wong ដែលបានបោកបក់​មកដល់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយបង្កការជន់លិចពាសពេញ និងសម្លាប់មនុស្សយ៉ាងហោច២៧នាក់។ ការមកដល់របស់វា គឺមិនយូរប៉ុន្មានឡើយ បន្ទាប់ពីព្យុះទីហ្វុងធំមួយទៀតឈ្មោះ Kalmaegi បានវាយប្រហារភាគកណ្តាលហ្វីលីពីន សម្លាប់មនុស្សរហូតដល់យ៉ាងហោច២៣២នាក់៕