អារ៉ាប៊ីសាអូឌីត ប្រឹងប្រែងទាក់ទាញអ្នកដំណើរអាស៉ី ក្នុងបំណងក្លាយជាទិសដៅទេសចរណ៍ពិភពលោក (Video inside)
13-11-2025 15:36
(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញអ្នកដំណើរពីតំបន់អាស៉ី ខណៈប្រទេសនេះ ស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចង់ក្លាយខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍របស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Ahmad Al-Khateeb និយាយថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន ដើម្បីបំពេញចំណង់ចំណូលចិត្តអ្នកដំណើរអាស៉ី ដោយពិព័ណ៌នាអាស៉ីថា ជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់មហិច្ឆតាផ្នែកទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត។ លោកគូសបញ្ជាក់ថា «យើងបានទាក់ទងជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមអំពីអ្នកដំណើរអាស៉ី និងយល់ពីអ្វីដែលពួកគេត្រូវការពេលដើរកម្សាន្ត»។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលល្បីល្បាញយូរយារណាស់មកហើយ ខាងផ្នែករៀបចំទេសចរណ៍ប្រណិត និងធម្មយាត្រាសាសនា ឥឡូវនេះ ចង់ពង្រីកខ្លួនទទួលយកអ្នកដំណើរកម្រិតមធ្យម។ គម្រោងសាងសង់កន្លែងស្នាក់តម្លៃសមរម្យ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រនោះ៕







