ប្រមុខ WHO៖ វិបត្តិអាកាសធាតុ គឺជាវិបត្តិសុខភាព (Video inside)
13-11-2025 15:55
(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា វាដល់ពេលហើយដែលត្រូវមានកិច្ចចរចាផ្លូវការស្តីអំពីសុខភាព នៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ពីព្រោះវិបត្តិផ្នែកអាកាសធាតុ ក៏ជាវិបត្តិផ្នែកសុខភាពដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក Tedros បានស្ថិតក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីការអាកាសធាតុនៃអង្គការសហប្រជាជាតិលើកទី ៣០ (COP30) ក្នុងទីក្រុង Belem ប្រទេសប្រេស៉ីល កាលពីសប្តាហ៍មុន ដោយបានតស៊ូមតិ ដើម្បីនាំឱ្យមានការពិភាក្សាអំពីវិស័យសុខភាព។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «វិស័យសុខភាពគឺជាកាតាលីករមួយ សម្រាប់សកម្មភាពអាកាសធាតុ ប៉ុន្តែការធ្លាក់ចូលទៅក្នុងបញ្ហាសុខភាព គឺជារឿងដែលត្រូវមាន នៅក្នុងកិច្ចចរចាស្តីពីអាកាសធាតុ»។
តាមលោក Tedros កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ នឹងបង្កើតបានជាទិវារំលឹកពីបញ្ហាសុខភាពនៅ COP30 ពេលដែលម្ចាស់ផ្ទះប្រេស៉ីល ប្រកាសពីផែនការបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុផ្តោតលើសុខភាព ជាមួយសកម្មភាពជួយដល់ប្រទេសនានារៀបចំប្រព័ន្ធសុខភាព និងធ្វើការឆ្លើយតបចំពោះផលប៉ះពាល់សុខភាព៕






