លោក Xi Jinping ប្រធានរដ្ឋចិនជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipe ទី៦ ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ
13-11-2025 16:15
(ប៉េកាំង)៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសវនាការជាមួយព្រះអង្គម្ចាស់ Felipeទី៦ព្រះមហាក្សត្រនៃប្រទេសអេស្ប៉ាញ។
លោក Xi Jinping បានស្វាគមន៍ព្រះអង្គម្ចាស់ Felipe ទី៦ ដែលយាងមកបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ដោយគូសបញ្ជាក់ថាប្រទេសចិននិងអេស្ប៉ាញ សុទ្ធតែមានវប្បធម៌និងប្រវត្តិសាស្រ្តដ៏យូរលង់។ បន្ទាប់បានបង្កើតទំនាក់ទំនងការទូត អស់រយៈពេលជាង៥០ឆ្នាំមក ប្រទេសទាំងពីរបានបង្កើតជាគំរូដែលប្រទេសមានប្រវត្តិសាស្រ្តនិងវប្បធម៌ខុសគ្នា ប្រព័ន្ធសង្គមខុសគ្នាតែអាចរួមរស់ដោយសុខដុមរមនានិងស្វែងរកការអភិវឌ្ឍរួម ក៏ដូចជាដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការបើកទូលាយ និងកិច្ចសហប្រតិបត្តិការសកល និងគាំពារយុត្តិធម៌អន្តរជាតិ។ ប្រទេសចិនរីករាយធ្វើការជាមួយអេស្ប៉ាញ ពួតដៃគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលប្រកបដោយកម្លាំងនិងធឹងខាងយុទ្ធសាស្រ្ត កម្លាំងរស់រវើកខាងការអភិវឌ្ឍនិងឥទ្ធិពលអន្តរជាតិកាន់តែខ្លាំងក្លា។
ជាការឆ្លើយតប ព្រះអង្គម្ចាស់ Felipeទី៦ បានមានព្រះបន្ទូលថា ទ្រង់មានព្រះទ័យ សោមនស្សរីករាយណាស់ ដែលបានយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងអេស្ប៉ាញនិងចិន រដ្ឋាភិបាលអេស្ប៉ាញប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេ នូវគោលនយោបាយ ចិនមួយ គាំទ្រការការពារបូរណភាពទឹកដីជាតិរបស់ចិន រីករាយធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឱ្យអភិវឌ្ឍឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកកាន់តែធំចំពោះសន្តិភាព និងស្ថិរភាពពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន




