«ខ្ញុំជាជនជាតិចិនដ៏មានមោទនភាព!» ភាពយន្តឯកសារស៊េរី «ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប៨០ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ» ទួទលបានការគាំទ្រពីសំណាក់ជនរួមជាតិតៃវ៉ាន់ជាច្រើន
13-11-2025 17:53
(ប៉េកាំង)៖ ដើម្បីរំលឹកខួបលើកទី ៨០ នៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់មកវិញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានចាក់ផ្សាយភាពយន្តឯកសារចំនួនប្រាំភាគស៊េរី «ការស្តារអធិបតេយ្យភាពដែនដីឡើងវិញ-រំលឹកខួប ៨០ ឆ្នាំនៃការស្តារអធិបតេយ្យភាពតំបន់តៃវ៉ាន់ឡើងវិញ»។ អ្នកយកព័ត៌មាន CMG បានយកបទសម្ភាសន៍ ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់វីរបុរស ដែលពលីជីវិតក្នុងសង្គ្រាមប្រឆាំងជប៉ុន និងបញ្ញវន្តរាប់សិបនាក់ ដោយចាក់ផ្សាយជាលើកដំបូង នូវវីដេអូប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើន ដែលបង្ហាញយ៉ាងច្បាស់ អំពីស្មារតីស្នេហាជាតិ និងសុចរិតភាពជាតិរបស់ជនរួមជាតិតៃវ៉ាន់ ដែលមិនខ្លាចការពលីជីវិត ប្រឆាំងនឹងការឈ្លានពានពីបរទេស និងការពារមាតុភូមិរបស់ខ្លួន។ បន្ទាប់ពីការចាក់ផ្សាយ ភាពយន្តឯកសារស៊េរីនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី ប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងសង្គមតៃវ៉ាន់។
ជនរួមជាតិតៃវ៉ាន់ជាច្រើនបានប្រាប់អ្នកយកព័ត៌មានថា ភាពយន្តឯកសារស៊េរីនេះ បានប្រើឯកសារប្រវត្តិសាស្រ្ត ពិតមកច្រានចោលយ៉ាងខ្លាំងក្លា ចំពោះពាក្យសម្តីខុសឆ្គង ដូចជាថា «ស្ថានភាពរបស់តៃវ៉ាន់មិនទាន់កំណត់នោះឡើយ»។ អ្នកលេងអ៊ីនធឺណិតតៃវ៉ាន់ជាច្រើន បានអំពាវនាវឱ្យដាក់បញ្ចូលខ្លឹមសារពិត ដែលបង្ហាញនៅក្នុងភាពយន្តឯកសារទាំងនេះ ទៅក្នុងសៀវភៅរៀន។ អ្នកលេងអ៊ីនធឺណិតខ្លះថែមទាំងបានខមិនថា «ខ្ញុំជាជនជាតិចិនដ៏មានមោទនភាព»៕
វិទ្យុមិត្តភាពកម្ពុជាចិន






