លោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានរដ្ឋឡាវ ជួបពិភាក្សាជាមួយលោក Li Shulei នៅទីក្រុងវៀងចន្ទន៍
13-11-2025 17:50
(ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ និងជាប្រធានរដ្ឋឡាវបានជួបពិភាក្សាជាមួយលោក Li Shulei សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិន បំពេញទស្សនកិច្ចនៅប្រទេសឡាវ។
លោក Li Shulei បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ស្និទ្ធស្នាលពីសំណាក់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជូនចំពោះលោក Thongloun។ លោកបានថ្លែងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកអគ្គលេខាធិការបក្ស Xi Jinping និងលោកអគ្គលេខាធិការបក្ស Thongloun ការអភិវឌ្ឍទំនាក់ទំនងចិន-ឡាវ និងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងឡាវមានភាពកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែងជាបន្តបន្ទាប់។ ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសឡាវ ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ និងការរួមគ្នាកសាងសហគមន៍ជោគវាសនារវាងចិននិងឡាវ ដែលមានស្តង់ដារខ្ពស់ គុណភាពខ្ពស់ និងកម្រិតខ្ពស់។
លោក Thongloun បានផ្តាំផ្ញើសួរសុខទុក្ខដ៏ស្មោះជូនចំពោះលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន តាមរយៈលោក Li Shulei ព្រមទាំងសម្តែងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរៀបចំដោយជោគជ័យនូវសម័យប្រជុំពេញអង្គលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០។ លោកថ្លែងបន្តថា ប្រទេសឡាវរីករាយពង្រឹងការផ្លាស់ប្តូរខាងទ្រឹស្តី និងបទពិសោធអភិបាលកិច្ចជាមួយប្រទេសចិន និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងគ្រប់វិស័យ ក៏ដូចជាជំរុញឱ្យផ្លូវដែកឡាវ-ចិនផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ ប្រទេសនិងប្រជាជនទាំងពីរឡាវនិងចិន ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍជាបន្តបន្ទាប់៕
វិទ្យុមិត្តភាពកម្ពុជាចិន




