ការិយាល័យ​កិច្ចការតៃ​វ៉ាន់​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋចិន​ថ្លែងថា​ មានតែប្រកាន់​ខ្ជាប់​នូវ ​“គំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ ខែកញ្ញា”​ ប្រឆាំង​នឹង​ “កម្លាំង​អបគមន៍ដែល​ចង់​ឱ្យ​តៃវ៉ាន់​​ឯករាជ្យ”​ បងប្អូន​ជន​រួម​ជាតិ​នៃ​ត្រើយ​ទាំង​សងខាង​អាច​អង្គុយ​ជុំ​គ្នាធ្វើ​ការ​សន្ទនា​បាន

13-11-2025 17:53

(ប៉េកាំង)៖ ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា​ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​។
លោក ​Chen Binhua អ្នក​នាំពាក្យ​នៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងថា កិច្ច​ជំនួប​ជាប្រវត្តិសាស្រ្ត​រវាង​ថ្នាក់​ដឹកនាំ​នៃត្រើយ​ទាំង​សងខាង​ច្រក​សមុទ្រ​តៃ​វ៉ាន់​ ដែលបាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ គឺ​ជា​វិធានការដ៏​សំខាន់របស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជា​ប្រមុខស្នូល ដើម្បី​ដឹកនាំនិងជំរុញ​​សន្តិភាពនិងការអភិវឌ្ឍ នៃ​ទំនាក់​ទំនង​រវាង​ត្រើយ​ទាំង​សង​ខាង​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​ និង​ជំរុញ​បុព្វហេតុ​បង្រួប​បង្រួម​ជាតិ​ចិន​ ដែលបាន​ត្រួសត្រាយ​ផ្លូវ​​ថ្មី​នៃ​ការ​សន្ទនា​និង​ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ផ្ទាល់ ​រវាង​ថ្នាក់​ដឹក​នាំ​នៃ​ត្រើយ​ទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។

កិច្ច​ជំនួប​ជាប្រវត្តិសាស្រ្ត​នៃ​ត្រើយ​ទាំង​សងខាង ​និង​ដំណើរការ​អភិវឌ្ឍន៍នៃទំនាក់​ទំនង​រវាង​ត្រើយ​ទាំង​សងខាង​ជាបន្ទាប់ ​បាន​បញ្ជាក់​យ៉ាង​ពេញ​លេញ​ថា​ មាន​តែ​ប្រកាន់ខ្ជាប់នូវ “គំនិតឯកភាពរួមនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២ខែកញ្ញា”​ ប្រឆាំង​នឹង​“កម្លាំង​អបគមន៍ដែល​ចង់​ឱ្យ​តៃវ៉ាន់​​ឯករាជ្យ” ទទួល​ស្គាល់​ថាប្រជាជន​នៅ​ត្រើយ​ទាំងសងខាង​សុទ្ធតែ​ជា​ជន​ជាតិ​ចិន និង​គ្រួ​សារ​តែមួយ​ បងប្អូន​ជន​រួម​ជាតិ​នៅ​ត្រើយ​ទាំង​សងខាង​អាច​អង្គុយ​ជុំ​គ្នា​ធ្វើ​ការ​សន្ទនា​បាន ។ ការ​បង្រួប​បង្រួមជាតិ​គឹជា​និន្នាការប្រវត្តិសាស្រ្ត​ និងជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ ។ ការប៉ុន់ប៉ង់ចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជាទង្វើដើរបញ្ច្រាសចរន្តប្រវត្តិសាស្ត្រ និងជាផ្លូវទាល់ច្រក។ មានតែ​ជំរុញ​ឱ្យ​ទំនាក់​ទំនង​នៃ​ត្រើយ​ទាំង​សងខាង​ដើរ​ឆ្ពោះ​ទៅ​កាន់ឋ​ទិសដៅ​​បង្រួបបង្រួមជាតិ​​ទាំង​ស្រុង​ ទើប​អាច​ធានា​សន្តិភាព​ជា​និរន្តរភាពនៅ​​​ត្រើយទាំងសងខាងឋ​នៃច្រកសមុទ្រ​តៃវ៉ាន់​៕

វិទ្យុមិត្តភាពកម្ពុជាចិន
​​​