* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង៖ រថយន្តធុនស្រាលមួយគ្រឿងបើកបុកចូលក្នុងផ្សារ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៨នាក់រងរបួស (Video inside)

13-11-2025 18:58

(សេអ៊ូល)៖ រថយន្តធុនស្រាលមួយគ្រឿង បានបើកបុកចូលក្នុងទីតាំងផ្សារមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ ដោយបានរុលបំបុកតូបលក់ដូរជាច្រើនប្រវែង ១៥០ម៉ែត្រ មុននឹងឈប់ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់ស្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters។

មន្ត្រីពន្លត់អគ្គិភ័យបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍នេះបានកើតឡើងនៅផ្សារមួយកន្លែងក្នុងទីក្រុង ប៊ូឆន (Bucheon) ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានបញ្ជាក់ថា មនុស្ស២នាក់ដែលបានរងអាការៈគាំងបេះដូង ត្រូវបានបញ្ជាក់នៅពេលក្រោយថាបានស្លាប់បាត់បង់ជីវិត។ មន្ត្រីដដែលបានបន្ថែមថា រថយន្តនោះហាក់ដូចជាបានបើកថយក្រោយប្រហែល ២៨ម៉ែត្រ មុននឹងបង្កើនល្បឿនឆ្ពោះទៅកាន់ផ្សារខាងក្រៅ។

មន្ត្រីប៉ូលិសបានបញ្ជាក់នៅក្នុងសន្និសីទនោះដែរថា អ្នកបើកបររូបនេះ ដែលបានអះអាងថាឧបទ្ទវហេតុនេះបណ្តាលមកពីការកើនឡើងល្បឿនរថយន្តដោយឯកឯង មិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ ក្រោយការធ្វើតេស្ត។ អាជ្ញាធរនឹងប្រគល់រថយន្តនេះទៅឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីកំណត់រកមូលហេតុពិតប្រាកដនៃការប៉ះទង្គិចនេះ។

គួរបញ្ជាក់ថា វីដេអូពីកាមេរ៉ាសុវត្ថិភាពដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កូរ៉េ បានបង្ហាញពីសកម្មភាពអ្នកទិញអីវ៉ាន់នៅផ្សារខាងក្រៅ មុនពេលរថយន្តពណ៌ខៀវមួយគ្រឿងបានបង្កើនល្បឿនតាមច្រកផ្លូវ ហើយបុកចូលទៅក្នុងតូបមួយ៕