គុណភាពខ្យល់នៅទីក្រុងបាងកក ចាប់ផ្តើមដល់កម្រិតដែលប៉ះពាល់សុខភាពសាធារណៈ ខណ្ឌចំនួន៦មានកម្រិតធូលី PM2.5 លើសស្តង់ដារ

13-11-2025 19:47

(បាងកក)៖ គុណភាពខ្យល់នៅក្នុងទីក្រុងបាងកក បានចាប់ផ្តើមដល់កម្រិតដែលប៉ះពាល់ដល់សុខភាពសាធារណៈហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរបាយការណ៍ផ្លូវការបានបង្ហាញថា ខណ្ឌចំនួន៦ មានកម្រិតធូលីពុល PM2.5 លើសកម្រិតស្តង់ដារសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ និងមានកម្រិតធូលីលើសស្តង់ដារ ដែលកំណត់ត្រឹម ៣៧.៥ µg/m³ រួមមាន៖ ខណ្ឌ បាងណា (Bang Na), ខណ្ឌ ឡាតក្រាបាំង (Lat Krabang), ខណ្ឌ បាងរ៉ាក់ (Bang Rak), ខណ្ឌ ប៉ាធុមវ៉ាន់ (Pathum Wan), ខណ្ឌ បឹងកុម (Bueng Kum) និងខណ្ឌប្រាវេត (Prawet)៕