មន្រ្តីសេតវិមាន៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភលោក ដោយផ្ទាល់នៅឆ្នាំក្រោយ
14-11-2025 15:20
(វ៉ាស៉ីនតោន)៖ មន្រ្តីសេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលគ្រោងរៀបចំនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស នាឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
នៅឯជំនួបប្រចាំឆ្នាំ បណ្តាថ្នាក់ដឹកនាំធុរកិច្ច និងមេដឹកនយោបាយ នឹងពិភាក្សាគ្នាអំពីបញ្ហាប្រឈមជាសកល។ សារព័ត៌មាន Bloomberg ក៏បានរាយការណ៍ដែរថា លោក ត្រាំ នឹងចូលរួមវេទិកានេះ រួមជាមួយភ្ញៀវកត្តិយសមយ៉ាងច្រើនកុះករផ្សេងទៀត។
គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ចំថ្ងៃដែលលោក ត្រាំ ឡើងកាន់តំណែងជាផ្លូវការ ហើយលោកបានចូលប្រជុំតាមប្រព័ន្ធអនឡាញ៕







