ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី «អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន» បើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង
14-11-2025 15:58
(ប៉េកាំង)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពី "អភិបាលកិច្ចសកល ប្រតិបត្តិការយុវជន" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ “យុវជនរួមគ្នាពិភាក្សាអំពីអភិបាលកិច្ចសកល និងរួមគ្នាបង្កើតអនាគតទំនើបសម្រាប់ប្រទេសចិននិងអាហ្វ្រិក” បានបើកធ្វើនៅទីក្រុងចូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង។
ពេលថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានគូសបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផ្តោតការយកចិត្តទុកដាក់ចំពោះយុវជនពិភពលោក ភ្ជាប់ទំនាក់ទំនងជាមួយ យុវជនពិភពលោក និងគាំទ្រយុវជននៅជុំវិញពិភពលោកជាប់រហូតមក យើងនឹងបង្កើតវេទិកាផ្លាស់ប្តូរកាន់តែច្រើន សម្រាប់ការប្រមូលផ្តុំតម្រិះប្រាជ្ញា និងការពិគ្រោះពិភាក្សាជាមួយគ្នាតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយសកលដែលមាន៨៥ភាសា វេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះ CGTN និងទីស្នាក់ការចំនួន ១៩២នៅក្រៅប្រទេស ក្នុងន័យជួយយុវជននៅជុំវិញពិភពលោក ឱ្យបង្កើនការយល់ដឹងពីគ្នា ស្វែងរកគំនិតឯកភាពគ្នា ចែករំលែកឱកាសអភិវឌ្ឍន៍ និងរួមគ្នាបង្កើតអនាគតកាន់តែប្រសើរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




