លោក He Lifeng ជួបពិភាក្សាការងារជាមួយអ្នកទទួលខុសត្រូវនៃគណៈកម្មាធិការជាតិ ស្តីពីប្រទេសនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន

14-11-2025 16:21

(ប៉េកាំង)៖ លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Greenberg អនុប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនិងលោក Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងចិននៅទីក្រុងប៉េកាំង កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកា។

លោកHe Lifeng បានថ្លែងថា ចិននិងសហរដ្ឋអាមេរិកមានលំហសហប្រតិបត្តការ យ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្ម ចិននិងសហរដ្ឋអាមេរិកគួរតែដើរស្របតាមទិសដៅតែមួយ រួមគ្នាគាំពារឱ្យបានល្អនិងអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួម និងសមិទ្ធផលសំខាន់ៗ នៃកិច្ចជំនួបប្រមុខរដ្ឋទាំងពីរនៅក្រុងប៊ូសាន បង្កើនកិច្ចសហប្រតិបត្តិការនិងគ្រប់គ្រង់ការខ្វែងគំនិត ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអភិវឌ្ឍដោយនឹងនរ រំពឹងថាគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនង រវាងសហរដ្ឋអាមេរិកនិងចិនអាចរួមចំណែកថ្មី ក្នុងការជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងសហរដ្ឋអាមេរិក។

លោក He Lifeng ក៏បានអធិប្បាយពីស្ថានការណ៍ពាក់ព័ន្ធនឹង កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ផងដែរ។ ជាការឆ្លើយតប ភាគីសហរដ្ឋអាមេរិកបានថ្លែងថា ការដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន មានភាពនឹងនរគឺមានសារៈសំខាន់ណាស់ យើងរីករាយដើរតួនាទីជាស្ពានដើម្បីធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង សហរដ្ឋអាមេរិកនិងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន